ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពីពិធីទទួលសញ្ញាបត្របណ្ឌិតកត្តិយសផ្នែកអភិវឌ្ឍន៍ សម្ដេច ហ៊ុន សែន ស្រែកអរគុណសត្រូវ និងដៃគូនយោបាយ
05, Aug 2022 , 9:17 am        
រូបភាព
ភ្នំពេញ៖ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៥ សីហានេះ សម្ដេច ហ៊ុន សែន បានស្រែកអរគុណសត្រូវ និងដៃគូនយោបាយរបស់ខ្លួន ដែលនាំឱ្យសម្ដេចមានភាពខ្លាំង ក្នុងការដឹកនាំនិងអភិវឌ្ឍន៍ប្រទេស។

 
សម្ដេច ហ៊ុន សែន បានពន្យល់ថា ដៃគូនយោបាយខ្លួន បានបង្រៀនសម្ដេចឱ្យដឹងពីរបៀបនៃការរក្សាស្ថេរភាព និងទប់ស្កាត់បញ្ហាបង្កអសន្តិសុខក្នុងប្រទេស ដើម្បីឈានរកការអភិវឌ្ឍន៍។ 
 
 «ខ្ញុំយកឱកាសនេះ ថ្លែងអំណរគុណសត្រូវរបស់ខ្ញុំ ឬដៃគូប្រកួតប្រជែងរបស់ខ្ញុំផងដែរ ដោយសារតែពួកគេ ទើបបានផ្ដល់ឱកាសឱ្យខិតខំដឹងខ្លួនថា តើខ្ញុំគួរធ្វើយ៉ាងម៉េចដើម្បីនឹងឈ្នះអ្នកឯង ។ និយាយមួយបែប។ ឬខ្ញុំគួរធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យអ្នកឯងបំផ្លាញសន្តិភាព និងប្រទេស។ ខ្ញុំគួរតែអរគុណចំពោះអ្នកឯង ដែលអ្នកឯងបានផ្ដល់ឱកាសឱ្យខ្ញុំប្រុងប្រយ័ត្នចំពោះអ្នកឯង តាមរយៈប្រុងប្រយ័ត្នចំពោះអ្នកឯងនោះហើយ ដែលផ្ដល់ឱកាសឱ្យខ្ញុំសិក្សាបន្ថែម ដកពិសោធន៍ពីល្បិចកលអ្នកឯង និងដើម្បីទប់ទល់អ្នកឯង ដើម្បីការពារនូវសន្តិភាព ស្ថេរភាពនយោបាយ និងការពារជីវិតប្រជាជនកម្ពុជា»។ នេះជាការបញ្ជា្កក់របស់ប្រមុខរដ្ឋាភិបាល។
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com