ជាតិ
លោក ឡេង ណាវ៉ាត្រា ស្នើ​រដ្ឋាភិបាលលុបស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់
07, Aug 2022 , 9:56 am        
រូបភាព
ដោយ: ថ្មីៗ
លោក ឡេង ណាវ៉ាត្រា តាម​រយៈបណ្តាញសង្គម​ហ្វេសប៊ុក​របស់ខ្លួន​បាន​សរសេរថា៖  «សូមឲ្យរាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឲ្យបងប្អូនដែលស្រឡាញ់
កូនឈើ មកដាំ កូនឈឺជាមួយខ្ញុំ»។


 កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ស្តីពីការសម្រេចរបស់រដ្ឋាភិបាល ក្នុងការផ្តល់ដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី១១២២ហិកតា នៅតំបន់ផ្សេង។
 
សជណនោះ ត្រូវបានបញ្ជូនទៅកាន់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ ការចេញលិខិតពីសំណាក់លោក វេង សាខុន គឺជាការឆ្លើយតបនឹងសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។

ក្រុមហ៊ុន​ឯកជននោះ ត្រូវបាន​គេស្គាល់ថា ជាកម្មសិទ្ធិ​របស់​អ្នកជំនួញ ឡេង ណាវ៉ាត្រា៕
 




 

© រក្សាសិទ្ធិដោយ thmeythmey.com