កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
AFC CUP៖PSM ឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះ Kedah ២-១
10, Aug 2022 , 11:29 am        
រូបភាព
ក្រុម PSM ក្រោយបញ្ចប់ការប្រកួតដោយឈ្នះ Kedah ២-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបពី AFC
ក្រុម PSM ក្រោយបញ្ចប់ការប្រកួតដោយឈ្នះ Kedah ២-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបពី AFC
ដោយ៖ហៀក ឆក
 
PSM Makasaar កក់កៅអីវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះKedah Darul Aman ២-១ កាលពីរាត្រីថ្ងៃទី៩ ខែសីហា នាកីឡដ្ឋាន Kapten I Wayan Dipta ក្នុងក្រុង Bali ប្រទេសឥណ្ឌូណេស៊ី នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ Asian Football Confederation Cup 2022(AFC Cup 2022)។

 
ការប្រកួតគ្នារវាងPSM និង Kedah ពិតជាគួរឲ្យជក់ចិត្តដោយនៅក្នុងវគ្គទី១ ខ្សែបម្រើស្លាបស្តាំ PSM កីឡាករ Yance Sayuri ទាត់ទម្លាយដៃអ្នកចាំទី Kedah កីឡាករ Mohd Akaml បានសម្រេច១គ្រាប់នៅនាទី៣១ ក្រោយបញ្ចូនបាល់ពីខ្សែបម្រើស្លាបឆ្វេង M.R.E Pratama។
 
ចូលដល់វគ្គទី២ នៅនាទី៥៤ ខ្សែការពារកណ្តាល Yuran Lopes តែបញ្ចូលទីបាន១គ្រាប់ក្រោយពីការបញ្ជូនបាល់ពីខ្សែបម្រើកណ្តាល M.Arfan។ នៅនាទី៦២ ក្នុងវគ្គទី២ ខ្សែការពារដែលទើបតែរកគ្រាប់បាល់ទី២ឲ្យក្រុមPSM ទទួលបានកាតក្រហមត្រូវបណ្តេញចេញពីទីលានប្រកួត បន្ទាប់ពីរូបគេបង្កកំហុសទៅលើខ្សែប្រយុទ្ធ Kedah កីឡាករ M.Mardi។
 
Kedah ចាប់ផ្តើមវាយសម្រុកទៅវិញជាខ្លាំងបន្ទាប់ពីក្រុមរបស់ខ្លួនមានប្រៀបជាង នៅលើទីលាន ដោយសារមានគ្នា១១នាក់ ទល់នឹង១០នាក់។ នៅចុងម៉ោងវគ្គទី២ នាទី៨៦ ខ្សែបម្រើ M.Zulkifli ទាត់ជើងឆ្វេងពីចម្ងាយចូលទីតាមបានវិញ១គ្រាប់ ក្រោយពីបញ្ជូនបាល់ពីមិត្តរួមក្រុមខ្សែបម្រើ Afeeq Rosli។ បញ្ចប់ការប្រកួត PSM ២-១ Kedah។
 
គួបញ្ជាក់ថា PSM Makasaar ត្រូវរងចាំក្រុមមកពីវៀតណាម Vittle និងក្រុមម៉ាឡេស៊ី Kuala Lumpure នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមទាំងពីរត្រូវប្រកួតគ្នានាថ្ងៃទី១០ ខែសីហា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន៕
 

Tag:
 បាល់ទាត់
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com