កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទះចិន គ្រងជើងឯក AVC ជាលើកទី២ក្រោយឈ្នះជប៉ុន ៣-០
15, Aug 2022 , 11:59 pm        
រូបភាព
ប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមចិន(ខ្មៅ) និងជប៉ុន(ក្រហម)។ រូបពី Asian Volleyball Confederation
ប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមចិន(ខ្មៅ) និងជប៉ុន(ក្រហម)។ រូបពី Asian Volleyball Confederation
ដោយ៖ហៀក ឆក
 
ក្រុមបាល់ទះបុរសជម្រើសជាតិចិន គ្រងដំណែងជើងឯកជាលើកទី២ ក្រោយយកឈ្នះជម្រើសជាតិជប៉ុន ៣-0 នាវគ្គផ្តាច់ព្រ័តពានរង្វាន់ Asian Men’s Volleyball Cup កាលពីថ្ងៃទី១៤ ខែសីហា នៅក្រុង Nakhon Pathom ប្រទេសថៃ។


ក្រុមជម្រើសជាតិ ចិន គ្រងពានរង្វាន់ Asian Volleyball Cup ក្រោយឈ្នះជប៉ុន ៣-០ វគ្គផ្តាច់ព្រ័ត្រ។ រូបពី Asian Volleyball Confederation
 
ក្រុមបាល់ទះបុរសចិន​ ឈ្នះជប៉ុនដោយលទ្ធផល ៣-០។ នៅសិតទី១ ២៥-២០ សិតទី២ ឈ្នះដោយពិន្ទុប្រផិតប្រផើយ ២៥-២៣ និងបន្តឈ្នះបន្ថែមទៀតនៅសិតទី៣ ២៥-២២។
 
នេះជាលើកទី២ សម្រាប់ក្រុមបាល់ទះជម្រើសជាតិចិន ក្រោយខកខានឈ្នះពានរង្វាន់នេះអស់រយៈពេល១០ឆ្នាំ។ ពានរង្វាន់ AVC នេះដែរចិនធ្លាប់បានគ្រងដំណែងជើងឯក១លើករួចមកហើយកាលពីឆ្នាំ ២០១២ ប្រារព្ធធ្វើនៅលើទឹកដីវៀតណាម ដោយនៅវគ្គផ្តាច់ព្រ័ត្រ ចិន យកឈ្នះអ៊ីរ៉ង់ ៣-១(២៥-១៨, ២៥-១៤, ១៣-២៥, ៣១-២៩)។
 
គួបញ្ជាក់ថា សម្រាប់ពានរង្វាន់ Asian Men’s Volleyball Cup តែងធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង។ ក្រុមចំនួន១២ បានចូលរួមប្រកួតប្រជែងរួមមាន ម្ចាស់ផ្ទះថៃ ចិន ជប៉ុន អូស្ត្រាលី កាតា អ៊ីរ៉ង់ កូរ៉េខាងត្បូង ប៉ាគីស្ថាន កាហ្សាក់ស្ថាន ឆាយនីសតៃប៉ិ និងហុងកុង៕
 
 
 
 

Tag:
 បាល់ទះ
 Asian Men’s Volleyball Cup
© រក្សាសិទ្ធិដោយ thmeythmey.com