ជាតិ
រថយន្ត
Mercedes-Benz ប្រភេទ W111 ត្រូវបានម្ចាស់ជួសជុល កែលម្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន 
×![]()
ភ្នំពេញ៖ លោក រ៉ាផាប ជាម្ចាស់យានដ្ឋាន១កន្លែង នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយលោករថយន្ដបុរាណ ១គ្រឿងផង។ ឡានទុកចតក្នុងហ្ការ៉ាសនេះ ជាម៉ាក MERCEDES-BENZ ប្រភេទ W111 ពណ៌ខ្មៅ ផលិតឆ្នាំ១៩៦២។ វានៅក្នុងសភាពស្អាតណាស់ ជាពិសេសខាងក្នុង។ កង់ និងកញ្ចក់ឆ្លុះ មិនមែនពីដើមទេ។ ដែកកាងខាងមុខ និងខាងក្រោយ លែងក្រូម៉េហើយ គឺបាញ់ថ្នាំពណ៌ប្រាក់វិញ។ កៅអីទាំងអស់ពុកផុយ ហើយត្រូវបានដេរឡើងវិញ ប៉ុន្តែមិនមែនតាមបែបដូចពីដើមទេ។ ផ្នែកខាងមុខ បានបន្ថែមសញ្ញាមួយធ្វើពីដែក ហើយលើប៉ាណា ត្រូវដាក់រូបសញ្ញាឡូហ្គូ MERCEDES-BENZ បញ្ច្រាស។
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកទស្សនាវីដេអូខាងក្រោមនេះ៖
MERCEDES-BENZ ប្រភេទ W111 ត្រូវបានផលិតចំនួន ៣៧០ ៨០៧ គ្រឿង ពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៦៨ ក្នុងរោងចក្រតែ១កន្លែងគត់ ស្ថិតនៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។ វាមានប្រវែងវែង: ៤ ៨៧៥មីលីម៉ែត្រ។ MERCEDES-BENZ W111 មានទម្ងន់ ១,៥តោន។ ទម្ងន់ដ៏ធ្ងន់នេះ ធ្វើឱ្យវាស៊ីសាំងច្រើនមែនទែន: កាលពីនៅថ្មី ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។ ក៏ប៉ុន្តែដោយសារវាចាស់ ឥឡូវនេះ វាស៊ីសាំងច្រើនជាងនេះទៅទៀត
Tag:
យានយន្ត
ឡានបុរាណ
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com