កីឡាជាតិ
អន្តរជាតិ
AFC U-20៖សហព័ន្ធបាល់ទាត់កម្ពុជា នឹងសម្រេចយកកីឡាករ២៣រូប
17, Aug 2022 , 7:59 am        
រូបភាព
សកម្មភាពការធ្វើតេស្តរបស់កីឡាករកម្ពុជា អាយុក្រោម ២០ឆ្នាំ ។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សកម្មភាពការធ្វើតេស្តរបស់កីឡាករកម្ពុជា អាយុក្រោម ២០ឆ្នាំ ។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ៖ហៀក ឆក
 
បន្ទាប់ពីការធ្វើតេស្តរួចរាល់ទាំង៤សប្តាហ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងសម្រេចយកកីឡាករតែ២៣ រូបប៉ុណ្ណោះសម្រាប់ទៅចូលរួមប្រកួតវគ្គជម្រុះសន្សំពិន្ទុពានរង្វាន់បាល់ទាត់ AFC U-20 Championship 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកញ្ញា នៅប្រទេសអូសបេគីស្ថាន។

 
ប្រទេសទាំង១០ ត្រូវបានជាប់ទទួលងារជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះរួមមាន អារ៉ាប៊ីសាអូឌីត, តាហ្ស៊ីគីស្ថាន, ហ្សកដានី, ឥណ្ឌូណេស៊ី, អ៊ីរ៉ាក់, អូម៉ង់, ម៉ុងហ្គូលី, បារ៉ែន, ឡាវ, និងកៀហ្ស៊ីស៊ីស្ថាន។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រចុងក្រោយនឹងត្រូវធ្វើឡើងនៅទីក្រុង តាស្កិន ប្រទេស អូសបេគីស្ថាន។
 
ស្របពេលព្រឹត្តិការណ៍ការប្រកួតវគ្គសន្សំពិន្ទុតាមតំបន់សម្រាប់កម្ពុជា ក៏កំពុងធ្វើតេស្តកីឡាករអាយុក្រោម២០ ឆ្នាំដើម្បីចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់បាល់ទាត់ AFC U-20 Championship 2023 ដែលចាប់ផ្តើមក្នុងខែកញ្ញា ខាងមុខនេះ។
 
គិតមកត្រឹមថ្ងៃទី១៥ ខែសីហា នេះកីឡាករដែលមកពីក្លិបចំនួន១១ បានឆ្លងកាត់ការធ្វើតេស្តដំណាក់កាលទី១ រួចរាល់ខណៈនៅសល់៣ដំណាក់កាលទៀត។ បន្ទាប់ពីការធ្វើតេស្តរួចរាល់សហព័ន្ធនឹងសម្រេចយកកីឡាករតែ ២៣រូបប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ពីកញ្ញា យិន ម៉ារ៉ាឌី អ្នកចាត់ការក្រុមបាល់ទាត់កម្ពុជាអាយុក្រោម ២០ឆ្នាំប្រាប់សារព័ត៌មានថ្មីៗថា៖«កាលវិភាគដំបូងមាន៤ដំណាក់កាលក្នុងខែសីហានេះ យើងបានតេស្តទើបបាន១ដំណាក់កាលទេ ហើយចំនួនកីឡាករយើងនឹងយកតែ ២៣នាក់ចុងក្រោយប៉ុណ្ណោះ»។


 ការរត់កម្តៅសាច់ដុំ របស់ក្រុមកីឡាករកម្ពុជាអាយុក្រោម ២០ឆ្នាំដែលធ្វើតេស្តក្នុងដំណាក់កាលទី១ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

គួរំឭកដែរថា ការប្រកួតបើកឆាករបស់កម្ពុជា ត្រូវប្រកួតតទល់នឹងមិត្តរួមពូល លីបង់ នាថ្ងៃទី១២ និងថ្ងៃទី១៦ ប្រកួតជាមួយសិង្ហបុរី និងប្រកួតបន្ទាប់ជួបក្រុមម្ចាស់ផ្ទះតាគីហ្ស៊ីស្ថាន ថ្ងៃទី១៨ ខែកញ្ញា នៅកីឡដ្ឋានPamair Stadium ក្នុងក្រុងឌូស្ហាន់បេ ប្រទេសតាគីហ្ស៊ីស្ថាន។
 
ខាងក្រោមជាបញ្ជីឈ្មោះកីឡាករដែលចូលរួមធ្វើតេស្ត៖
១.ជូ ស៊ិនទិ ព្រះខ័នរាជស្វាយរៀង
២.វីរៈ ដារ៉ា         វិសាខា
៣.ឡេង ណូរ៉ា វិសាខា
៤.ផាត សុខា ណាហ្គាវើលដ៍
៥.កើត ពេជ្រ ភ្នំពេញក្រោន
៦.សំអុល ទីណា         ភ្នំពេញក្រោន
៧.រ៉េត កត្តាមី គីរីវង់សុខសែនជ័យ
៨.ទូត ម៉ាណាន់         គីរីវង់សុខសែនជ័យ
៩.ជា សុខហ៊ាង គីរីវង់សុខសែនជ័យ
១០.វ៉ន ផល្លា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ
១១.ចិន ណារក្ស         អង្គរថាយហ្គឺរ
១២.សុវណ្ណ ដូណា         អង្គរថាយហ្គឺរ
១៣.ស៊ិន សុវណ្ណមករា ព្រៃវែង
១៤.វឿន វ៉ា ព្រៃវែង
១៥.គង់ លីហួរ ព្រៃវែង
១៦.សឿន រិទ្ធវីរៈវឌ្ឍនា ព្រៃវែង
១៧.សន សុវត្ថិ ព្រៃវែង
១៨.ឌី ផារ៉ាន់ ព្រៃវែង
១៩.ឆាន់ ប៊ុនមី អាស៊ីអឺរ៉ុបយូណាយធីត
២០.ហាវ សុខនេត្រ អាស៊ីអឺរ៉ុបយូណាយធីត
២១.អៀម រតនា សូលទីឡូអង្គរ
២២.ណង វីលិក         សូលទីឡូអង្គរ
២៣.អុឹម វ៉ាឃីម សូលទីឡូអង្គរ
២៤.រ៉េត លីហេង សាលាបាល់ទាត់ជាតិបាទី
២៥.ម៉េង សុភា សាលាបាល់ទាត់ជាតិបាទី
២៦.ហួត វ៉ានិណេត សាលាបាល់ទាត់ជាតិបាទី
២៧.ចាន់វិបុល ដាវីធ សាលាបាល់ទាត់ជាតិបាទី
២៨.អ៊ាវ សុវណ្ណរ៉ា សាលាបាល់ទាត់ជាតិបាទី
២៩.សោម បូរិទ្ធ         សាលាបាល់ទាត់ជាតិបាទី
៣០.អ៊ុក ដេវីន សាលាបាល់ទាត់ជាតិបាទី
៣១.ទាំ មករា សាលាបាល់ទាត់ជាតិបាទី... ៕
 

Tag:
 បាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com