កីឡាជាតិ
ជាតិ
លោក ហួត សេងទ្រី ទទួលតំណែងជាអនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា
16, Aug 2022 , 10:59 pm        
រូបភាព
លោក ណុះ ស្លេះ (អាវខៀវកណ្តាល)ចូលរួមក្នុងមហាសន្និបាតវិសាមញ្ញអាណត្តិទី២ នាទីស្នាក់ការកណ្តាលNOCC។ រូបពី សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា
លោក ណុះ ស្លេះ (អាវខៀវកណ្តាល)ចូលរួមក្នុងមហាសន្និបាតវិសាមញ្ញអាណត្តិទី២ នាទីស្នាក់ការកណ្តាលNOCC។ រូបពី សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា
ដោយ៖ហៀក ឆក
 
លោក ហួត សេងទ្រី ត្រូវបានតែងតាំងជាអនុប្រធាន និងលោក ប៊ូ វីរៈ ជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងពិធីមហាសន្និបាតវិសាមញ្ញ អាណត្តិទី២ ឆ្នាំ២០២១-២០២៥  ដែលបានរៀបចំកាលពីថ្ងៃទី១៥ ខែសីហា នាទីស្នាក់ការគណៈកម្មាធិការកីឡាអូឡាំពិកកម្ពុជា ក្រោមអធិបតីភាពលោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។

 
នៅក្នុងមហាសន្និបាតវិសាមញ្ញសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានសម្រេចពិនិត្យ និងកែសម្រួលសមាសភាពគណៈកម្មាធិការប្រតិបត្តិ និងរចនាសម្ព័ន្ធដឹកនាំដែលអង្គសន្និបាតវិសាមញ្ញបានសម្រេច តែងតាំងលោក ម៉ិល កាដូ អនុប្រធាន និងលោក ហ៊ុន សាមុត ជាអគ្គលេខាធិការអាណត្តិទី១ ទៅជាទីប្រឹក្សាជាន់ខ្ពស់វិញ។
 
លោក ហួត សេងទ្រី ត្រូវបានអង្គសន្និបាតសម្រេចតែងតាំងជាអនុប្រធាន និងលោក ប៊ូ វីរៈ ជាអគ្គលេខាធិការរបស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាសម្រាប់អាណត្តិទី២ ឆ្នាំ២០២១-២០២៥។ បើតាមការបញ្ជាក់ពីលោក ចាន់ វិចិត្រ សមាជិកសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានប្រាប់សារព័ត៌មានថ្មីៗថា៖«ហ្នឹង!ហើយលោក ហួត សេងទ្រី គាត់ជាអនុប្រធានអាណត្តិថ្មីទើបតែជាប់នៅក្នុងអាណត្តិថ្មីវិសាមញ្ញហ្នឹងទេ ប៊ូ វីរៈ ក៏ដូចគ្នាទើបតែជាប់ហ្នឹងដែរ»។ លោក ចាន់ វិចិត្រ បញ្ជាក់យ៉ាងដូច្នេះ។
 
សម្រាប់ត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសហព័ន្ធបានសម្រេចបន្ថែមគណៈកម្មការប្រតិបត្តិបន្ថែម១៦ នាក់ទៀតសរុបមានចំនួន២៧នាក់។
 
គួបញ្ជាក់បន្ថែមថា ទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាម មាន៧នាក់ គណៈកម្មាធិការប្រតិបត្តិមាន២៩នាក់ ក្រោយសម្រេចមហាសន្និបាតវិសាមញ្ញ របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៕
 

Tag:
 កីឡាម៉ូតូទឹក
© រក្សាសិទ្ធិដោយ thmeythmey.com