កីឡាជាតិ
ជាតិ
ប្រធានស្ដីទីសហព័ន្ធទ្រីយ៉ាត្លុងអាស៊ី នឹងមកទស្សនកិច្ចខេត្តកែបពីថ្ងៃទី២៣ ដល់២៥ ខែសីហានេះ
21, Aug 2022 , 8:59 am        
រូបភាព
លោក Vijitr Sitinawin (ស្តាំពាក់វ៉ែនតា) ក្នុងកិច្ចប្រជុំពិភាក្សាកីឡាទ្រីយ៉ាអាស៊ី កាលពីខែកក្កដា។ រូបពី លោក Vijitr Sitiwin
លោក Vijitr Sitinawin (ស្តាំពាក់វ៉ែនតា) ក្នុងកិច្ចប្រជុំពិភាក្សាកីឡាទ្រីយ៉ាអាស៊ី កាលពីខែកក្កដា។ រូបពី លោក Vijitr Sitiwin
ដោយ:
លោក Vijitr Sitinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងប្រទេសថៃ និងជាប្រធានស្ដីទីសហព័ន្ធទ្រីយ៉ាត្លុងអាស៊ី នឹងមកទស្សនកិច្ចនៅខេត្តកែបនាថ្ងៃទី២៣ ដល់ទី២៥ សីហានេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាក្នុងការដាក់វិញ្ញាសាក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

 
ក្រោយបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែសីហាសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ីយល់ព្រមដោយសម្រេចដាក់វិញ្ញាសាចំនួន៧ ទៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ។ 
 
ជាមួយគ្នានេះសហព័ន្ធបានសម្រេចកំណត់ថ្ងៃដែលនឹងត្រូវមកទស្សនកិច្ចនៅកម្ពុជាដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពក្នុងការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាស៊ីហ្គេមលើកទី៣២។ លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុ ជាប្រាប់សារព័ត៌មានថ្មីតាមប្រព័ន្ធតេឡេក្រាមបែបនេះ។
 

លោក ងិន សុខបញ្ញា ក្នុងកិច្ចប្រជុំកីឡាទ្រីយ៉ាត្លុង អាស៊ីអាគ្នេយ៍ នៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៩។ រូបពី សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា

លោក បន្តនិយាយដូច្នេះ៖ «ថ្ងៃទី២៣-២៥ សីហានេះ លោក Vijitr Sitinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងប្រទេសថៃ និងជាប្រធានស្ដីទីសហព័ន្ធទ្រីយ៉ាត្លុងអាស៊ី នឹងមកទស្សនកិច្ចខេត្តកែប។ គោលបំណង ត្រួតពិនិត្យទីលានប្រកួតត្រៀមរៀបចំស៊ីហ្គេមដើម្បីស្របតាមស្តង់ដារ ជួយបង្វឹកជម្រើសជាតិ និងគណៈកម្មការរៀបចំ ពិភាក្សាពីការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេលវែង»៕
 
 

Tag:
 កីឡាទ្រីយ៉ាត្លុង
 លោក Vijitr Sitinawin
© រក្សាសិទ្ធិដោយ thmeythmey.com