ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និងព្រះវររាជមាតា យាងទៅប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព
21, Aug 2022 , 10:23 am        
រូបភាព
រូបពី AKP
រូបពី AKP
នរោត្តម សីហមុនី ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ យាងចាកចេញពីមាតុភូមិ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ ព្យាបាលព្រះរាជសុខភាពតាមការកំណត់របស់គ្រូពេទ្យ។



បើតាមព្រះរាជសារចុះថ្ងៃទី ១៦សីហាកន្លងទៅ ព្រះករុណា និងព្រះមាតា នឹងគង់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២១ ខែសីហាតទៅ ដោយពុំបញ្ជាក់ពីថ្ងៃ ដែលយាងត្រឡប់នោះទេ។ បើតាមព្រះរាជសារដដែល នាឱកាសអវត្តមានរបស់ព្រះអង្គ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។

សូមជម្រាបថា ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដងនៅចិន។ ហើយនៅឆ្នាំ២០២២នេះ ព្រះអង្គទាំងទ្វេបានយាងទៅម្តងរួចហើយកាលពីថ្ងៃទី ៤មីនា កន្លងទៅ៕

Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com