ជាតិ
សង្គមជាតិ
លោក ហេង សួរ អំពាវនាវ​ដល់​ពលរ​ដ្ឋ​កុំ​ជឿ​អ​បិ​យ​ជំនឿ​មិន​សម​ហេតុផល អាច​នាំឱ្យ​ខាត​ប្រយោជន៍​
25, Aug 2022 , 9:25 pm        
រូបភាព
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាព៖ ហ្វេសប៊ុក លោក ហេង សួរ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាព៖ ហ្វេសប៊ុក លោក ហេង សួរ
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ជឿ​អ​បិ​យ​ជំនឿ ដែល​មិន​សម​ហេតុផល ព្រោះ​អាច​នាំឱ្យ​ពួកគេ​ខាតបង់​ប្រយោជន៍ និង​បាត់បង់​ការងារ​ជាដើម​។ ការអំពាវនាវ​នេះ​បន្ទាប់ពី​ក្រសួង​ទទួលបាន​ព័ត៌មាន​ថា មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​មួយចំនួនធំ បាន​ត្រឡប់មក​កម្ពុជា​វិញ​ភ្លាមៗ ក្រោយ​ការ​ទស្សន៍ទាយ​ពី​បាតុភូត Black Hole របស់លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​តេ​យ្យ (LDP)​។​


 
​សារ​សំឡេង​ជាង​១​នាទី ដែល​ចែកចាយ​តាម​បណ្ដាញ​តេ​ឡេ​ក្រាម លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​ពលករ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជឿ​អ​បិ​យ​ជំនឿ​មិន​សម​ហេតុ ព្រោះ​អាច​នាំឱ្យ​ពួកគេ​ខាត​ប្រយោជន៍ និង​ការងារ​ជាដើម​។ 
 
«​ទាំង​ជនជាតិ​យើង ក៏ដូចជា​ជនជាតិ​ដទៃ​ផ្សេងទៀត គេ​ចង់បាន​ឱកាស​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ឬ​ជប៉ុន ប៉ុន្តែ​យើង​បែរជា​ទៅដល់​ទីនោះ​ហើយ បែរជា​ត្រឡប់មកវិញ​ដោយ​ឈរលើ​អ​បិ​យ​ជំនឿ​ដែល​មិន​សម​ហេតុផល​នេះ​គឺ​វា​ជាការ​សោកស្ដាយ​។ ដូច្នេះ​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ខ្មែរ យក​លក្ខណៈ​វិទ្យាសាស្ត្រ​ធ្វើជា​គោល ហើយ​សូម​គិតពី​ផល​ប្រ​យោ​ជ​របស់ខ្លួន​ជា​គោល​។ បើ​ចេញមក​ទាំង​បង្ខំ​បែបនេះ គឺ​មិនមាន​ច្បាប់​ដើម្បី​វិលត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​ទេ ដូច្នេះ​វា​ធ្វើឱ្យ​បាត់បង់​ឱកាស​ការងារ​ដ៏​ល្អ និង​ចំណូល​សម្រាប់​ទ្រទ្រង់​គ្រួសារ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង សួរ​។ 
 
​សូមបញ្ជាក់ថា លោក ខឹម វាសនា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​បាតុភូត​គ្រោះធម្មជាតិ​ដ៏​ធំ ដែល​អាច​នឹង​លិចលង់​ពិភពលោក​ទាំងមូល​។ យ៉ាងណា មេបក្ស​ជួង​រូបនេះ អំពាវនាវ​ឱ្យ​អ្នក​ជឿ​រូបលោក ប្រញាប់​ទៅ​ចម្ការ​ខ្លួន​ដែល​ស្ថិតនៅ​ខេត្តសៀមរាប​។ តាម​អាជ្ញាធរខេត្ត​សៀមរាប​បាន​ឱ្យដឹងថា មាន​មនុស្ស​ជាច្រើន​បានចាប់ផ្តើម​ទៅ​ចម្ការ​របស់លោក ខឹម វាសនា ដែល​ស្ថិតនៅ​ស្រុក​បន្ទាយស្រី ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ ចំនួន​មាន​រហូតដល់​ខ្ទង់​៣​ពាន់​នាក់​ជាប្រចាំ​ថ្ងៃ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com