ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ កោះប្រជុំពិភាក្សាគ្នាពីផែនការបង្ក្រាបការជួញដូរមនុស្ស
26, Aug 2022 , 3:29 pm        
រូបភាព
សម្តេច ស ខេង ស្ថិតក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការបង្ក្រាបការជួយដូរមនុស្ស។
សម្តេច ស ខេង ស្ថិតក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការបង្ក្រាបការជួយដូរមនុស្ស។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ដោយផ្តល់សំខាន់លើការអនុវត្តផែនការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម និងការជួញដូរអាជីវកម្មផ្លូវភេទ។

 
អ្នកដែលមានវត្តមានក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីមហាផ្ទៃ រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័ន អភិបាលខេត្ត និងមន្ត្រីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ 
 
គួរកត់សម្គាល់ថា ក្រោយពីអាម៉េរិក ដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសដែលមានការជួញដូរមនុស្សធ្ងន់ធ្ងរ កាលពីអំឡុខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ ក៏ចាប់ផ្តើមបង្ហាញឆន្ទៈកាន់តែមុះមុត ក្នុងការរុករកអំពើលួចលាក់នៃការជួញដូរមនុស្សនេះ។ 
 
សម្តេចប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកាសកន្លងមក សមត្ថកិច្ចកម្ពុជា ត្រូវត្រួតពិនិត្យកន្លែងស្នាក់នៅរបស់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជាដោយលើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដើម្បីស្វែងរកករណីលួចជួញដូរមនុស្សនេះ៕ 
 

Tag:
 ស ខេង
  ការជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com