ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ត្រាយអេស៊ីបំបាក់បឹងកេត ខណៈស្វាយរៀង និងវេស្ទើន បានហុងស៊ុយនៅថ្ងៃបើកឆាក
02, Feb 2014 ,
11:27 am
រូបភាព
ខ្សែប្រយុទ្ធ James Michael របស់ក្លិបស្វាយរៀង។ រូបថត CAM Photo Agency
×
ដោយ:
រួបរួម
ក្របខណ្ឌបាល់ទាត់មិត្តហ្វូនខេមបូឌានលីក២០១៤ នេះ បានចាប់ផ្តើមបង្ហាញឲ្យឃើញនូវការប្រកួតដ៏តឹងតែងហើយ។ នាការប្រកួតកាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ កន្លងមក ត្រាយអេស៊ីភ្នំពេញបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលលើចម្ការកៅស៊ូបឹង ខណៈស្វាយរៀង និងវេស្ទើន បានចាប់ផ្តើមយុទ្ធនាការជាមួយនឹងការដណ្តើមបានបីពិន្ទុ។ ដោយឡែកណាហ្គាខប និងគិរីវង់សុខសែនជ័យបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី។
ណាហ្គាខប ០-០ គិរីវង់សុខសែនជ័យ
នៅលើទីលានស្តាតចាស់ ណាហ្គាខបដែលបានយកឈ្នះក្រសួងការពារជាតិ ៣-០ កាលពីសប្តាហ៍មុន មិនអាចទម្លាយសំណាញ់របស់គិរីវង់សុខសែនជ័យបានឡើយ ដែលធ្វើឲ្យក្រុមទាំងពីរបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី។ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Sang Min បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ណាហ្គាខប ខណៈគិរីវង់ដែលបានចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ កាលពីសប្តាហ៍មុន មានកីឡាករបរទេសចំណូលថ្មីម្នាក់ គឺខ្សែបម្រើប្រយុទ្ធប្រេស៊ីល Matheus Chagas។
ស្វាយរៀង ៦-២ Albirex Niigata Phnom Penh
ម្ចាស់ការពារតំណែងជើងឯកស្វាយរៀង ត្រូវបានក្រុមចំណូលថ្មី Albirex Niigata Phnom Penh នាំមុខ ១-០ នៅក្នុងតង់ទីមួយ ដែលរកបានដោយខ្សែប្រយុទ្ធជនជាតិជប៉ុន Kazuki Tatsuta។ ទោះយ៉ាងណានៅក្នុងតង់ទីពីរ ស្វាយរៀងវាយបកវិញបានរហូតដល់៦គ្រាប់ (ណុប តុលា ២គ្រាប់ លី សារ័ត្ន២គ្រាប់ James Michael ១គ្រាប់ និង ផាន់នី អ៊ីរដ្ឋា ១គ្រាប់) ខណៈ Albirex បន្ថែមបានមួយគ្រាប់ទៀត ដោយខ្សែការពារជប៉ុន Hayato Nokato)។ ជ័យជម្នះ ៦-២ នាំឲ្យស្វាយរៀងមានការចាប់ផ្តើមយ៉ាងល្អក្នុងជំហានឆ្ពោះទៅការពារតំណែងជើងឯក ខណៈ Albirex បានចាញ់ពីរប្រកួតជាប់គ្នា។
វេស្ទើនយូនីអែហ្វស៊ី ៣-១ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប
នៅលើទីលានពហុកីឡដ្ឋានជាតិ វេស្ទើនយូនីអែហ្វស៊ី បានបើកឆាកការប្រកួតក្របខណ្ឌកំពូលរបស់ខ្លួនជាមួយនឹងជ័យជម្នះ ៣-១ លើក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្រុមដែលមានប្រភពមកពីសាកលវិទ្យាល័យទាំងពីរក្រុមនេះ បានបញ្ចប់ការប្រកួតក្នុងតង់ទីមួយដោយគ្មានការស៊ុតបាល់បញ្ចូលទីឡើយ។ បន្ទាប់ពីដំណើរការប្រកួតបានមួយម៉ោង អតីតខ្សែប្រយុទ្ធស្វាយរៀង David Njoku រកបានគ្រាប់បាល់បើកឆាក ហើយបន្ទាប់មកគេបន្ថែមបានគ្រាប់ទីពីរ។ ទី ប៊ុនវិចិត្រ បានវាយបកមួយគ្រាប់សម្រាប់អាស៊ីអឺរ៉ុប ប៉ុន្តែខ្សែបម្រើកាមេរូន Privat Mbarga នាំឲ្យវេស្ទើនបើកឆាកជាមួយនឹងជ័យជម្នះ ៣-១ ខណៈអាស៊ីអឺរ៉ុបបានបរាជ័យពីរប្រកួតជាប់គ្នា។
ចម្ការកៅស៊ូបឹងកេត ១-២ ត្រាយអេស៊ីភ្នំពេញ
សម្រាប់ជំនួបរវាងចម្ការកៅស៊ូបឹងកេត និងត្រាយអេស៊ីភ្នំពេញ មានការចូលរូមយ៉ាងច្រើនពីអ្នកគាំទ្រនៃក្លិបទាំងសងខាង។ ខ្សែបម្រើ សួង វិរៈ បានស៊ុតបាល់បញ្ចូលទីនៅក្នុងនាទី ទី៧៣ ដើម្បីនាំឲ្យក្រុមចំណូលថ្មី ត្រាយអេស៊ីភ្នំពេញ ទទូលជ័យជម្នះ ២-១ លើក្រុមចម្ការកៅស៊ូបឹងកេត ខណៈនៅតង់ទីមួយ ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង គួច ដានី រកបានគ្រាប់បាល់បើកឆាកឲ្យត្រាយអេស៊ី ហើយខ្សែប្រយុទ្ធហូឡង់ Elroy van der Hooft ដែលបង្ហាញខ្លួនសារជាថ្មីនៅកម្ពុជា បន្ទាប់ពីលេងឲ្យភ្នំពេញក្រោនកាលពីពាក់កណ្តាលរដូវកាលមុននោះ បានវាយបកតាមស្មើនៅក្នុងនាទីបន្ថែម។ ត្រាយអេស៊ី ទទួលបានសរុប៤ពិន្ទុ ខណៈកាលពីសប្តាហ៍មុន ពួកគេទទួលបានលទ្ធផលស្មើ ១-១ ជាមួយបៀលប្រាយ ដោយឡែកបឹងកេតខកចិត្ត បន្ទាប់ពីឈ្នះ Albirex ៤-១៕
ជំនួបរវាងវេស្ទើន (ក្រហម) និងអាស៊ីអឺរ៉ុប រូបថត Sovanna Kem
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
6 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
3 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
7 ថ្ងៃ
អ្នកស្រី ឯម សិរីវុទ្ធី ចេញដំណើរពីស្វាយរៀងម៉ោង៣ទៀបភ្លឺ ជូនកូនមកប្រឡងគ្រូនៅភ្នំពេញ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម