កីឡាជាតិ
ជាតិ
លីក​២០១៤៖ ភ្នំពេញ​ក្រោន​ជួប​ការ​ពារ​ជាតិ បៀល​ប្រាយ​ប៉ះន​គរ​បាល​ជាតិ
02, Feb 2014 , 1:53 pm        
រូបភាព
ខ្សែប្រយុទ្ធ Bisan George របស់​ក្លិប​ភ្នំពេញ​ក្រោន។ រូបថត CAM Photo Agency
ខ្សែប្រយុទ្ធ Bisan George របស់​ក្លិប​ភ្នំពេញ​ក្រោន។ រូបថត CAM Photo Agency
ដោយ: រួបរួម
នា​រសៀល​ថ្ងៃអាទិត្យនេះ ជំនួប​ក្របខណ្ឌមិត្ត​ហ្វូន​ខេមបូ​ឌានលីក​មាន​២ប្រកួតនៅ​ពហុកីឡដ្ឋាន​ជាតិ។ ភ្នំពេញ​ក្រោនប៉ះ​ជាមួយ​ក្រសួងការ​ពារជាតិ​នា​វេលាម៉ោង​៣:៣០ មុន​ជំនួប​ក្រោមពន្លឺ​អំពូល​ភ្លើង​រវាង​បៀល​ប្រាយ​យូណាយ​ធីត និង​អគ្គ​ស្នងកា​រដ្ឋា​ននគរបាល​ជាតិ​ចាប់ពី​វេលាម៉ោង​៦ល្ងាច។



ភ្នំពេញក្រោន v ក្រសួងការពារជាតិ (ម៉ោង​៣:៣០)
សម្រាប់ភ្នំ​ពេញ​ក្រោន ជ័យ​ជម្នះនឹង​នាំឲ្យ​ពួក​គេ​ឡើង​ទៅ​ឈរ​លេខ​មួយ​ប្រចាំ​សប្តាហ៍​ទី​២ ខណៈ​កាលពី​សប្តា​ហ៍មុន ពួក​គេ​បាន​បំបាក់ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ៤-០។ Bisan George របស់​ភ្នំពេញ​ក្រោន គឺជាខ្សែ​ប្រយុទ្ធ​ដែល​មាន​ការគម្រាម​កំហែងយ៉ាង​ខ្លាំង។  ក្រសួង​ការពារ​ជាតិ​នឹងមាន​ការងារ​ដ៏មមាញឹក​របស់​ខ្លួន​បន្ថែមទៀត ក្រោយ​ចាញ់ណាហ្គាខប ៣-០។ ខ្សែបម្រើ​ស្លាប ឈិន ឈឿន បានសរសេរ​នៅ​លើហ្វេសប៊ុក​របស់ខ្លួនថា សម្រាប់​ការ​ប្រកួតនៅ​ថ្ងៃនេះ ក្រុមការពារជាតិ​ជួបបញ្ហា​កង្វះកីឡាករដោយ​សារ​អ្នក​ខ្លះ​ឈឺ រី​ឯ​អ្នក​ខ្លះ​ទៀតមានភារកិច្ច​នៅ​ខាងក្រៅ។

បៀល​ប្រាយយូណាយធីត v អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ (ម៉ោង​៦:០០)
បៀល​ប្រាយ​បាន​រង​នូវ​ការខក​ចិត្ត​ក្រោ​យការវាយ​បក​តាម​ស្មើ ១-១ របស់ត្រាយអេស៊ីកាលពី​សប្តាហ៍មុន។ ខ្សែប្រយុទ្ធនី​ហ្សេរីយ៉ា Adeyanju Omokafe បង្ហាញ​សមត្ថភាព​លេង​ដ៏​គួរឲ្យ​សម្គាល់​នា​ការបង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គេសម្រាប់​ក្លិបបៀល​ប្រាយ។ ទោះបី​ជាយ៉ាងណា​ក៏​ដោយ ជំនួប​ជាមួ​យអគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ​ មិន​មែន​ជារឿង​ងាយ​ស្រួល​ឡើយ ខណៈ​ខ្សែប្រយុទ្ធ នួន បូរី ហាក់​ដូច​ជាកំពុង​លេចធ្លោរ​ខ្លាំងទាំង​ក្នុង​លីក​ និង​ក្នុងពាន​រង្វាន់​សម្តេច ហ៊ុន សែន។ បូរី គឺ​ជាអ្នក​ស៊ុត​បាល់បញ្ចូលទី​ទាំង២គ្រាប់​ក្នុងជ័យ​ជម្នះ ២-០ លើ​គិរីវង់​កាលពី​សប្តាហ៍មុន៕




© រក្សាសិទ្ធិដោយ thmeythmey.com