ជាតិ
វិហារកាតូលិក នៅលើកំពូលភ្នំបូកគោ មានអាយុកាលជាង១០០ឆ្នាំហើយ
19, Sep 2022 , 8:59 am        
រូបភាព
កំពត៖ វិហារកាតូលិក ស្ថិតនៅលើកំពូលភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតក្នុងក្រុងបូកគោ ខេត្តកំពត ត្រូវបានកសាងឡើងដោយជនជាតិបារាំង នាដើមឆ្នាំ១៩២០ ពោលគឺវាមានអាយុកាលជាង ១០០ឆ្នាំហើយ។ នេះបើយោងតាមផ្ទាំងព័ត៌មាន នៅជិតវិហារកាតូលិកនេះ។



មានវ័យចំណាស់ តែអគារមួយនេះ រក្សារូបរាងស្ទើរទាំងស្រុង។ ចំណែកផ្នែកខាងក្នុងគេឃើញមានរូបសំណាកព្រះយេស៊ូ ស្លាមស្នាមកញ្ចក់នៃបង្អួចវិហារ និងបន្ទប់មួយ ក្នុងអគារសាសនាមួយនេះ។ នៅពីក្រោយអគារនេះ មានបន្សល់នូវស្លាកស្នាម ផ្លូវឡើងទៅកាន់ល្បាក់ច្រាំងថ្ម ដែលជាកន្លែងគយគន់ព្រះអាទិត្យលិច ព្រៃព្រឹក្សា សមុទ្រ និងផ្ទះពលរដ្ឋ ដែលនៅខាងក្រោម។ 
 
តទៅនេះសូមលោកអ្នកនាង ទស្សនាកម្រងរូបភាព នៃ​វិហារកាតូលិក ដូចតទៅ៖ 
 




















Tag:
 ThmeyThmey25
  វិហារកាតូលិក
  ភ្នំបូកគោ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com