ជាតិ
LGBT កសាងទំនាក់ទំនង សាមគ្គីភាព និងរក្សាប្រពៃណី តាមរយៈពិធីបុណ្យសាសនា
19, Sep 2022 , 2:59 pm        
រូបភាព
ពិធីបុណ្យទក្ខិណាប្បទាន និង បង្សុកូលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅភូមិពោធិ៍កុដិ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពិធីបុណ្យទក្ខិណាប្បទាន និង បង្សុកូលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅភូមិពោធិ៍កុដិ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ស្រុកក្រគរ, ពោធិ៍សាត់៖ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មកពីបណ្ដារាជធានី ខេត្តមួយចំនួន រៀបចំពិធីបុណ្យទក្ខិណានុប្បទាន និង បង្សុកូល សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅមូលដ្ឋានភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីបុណ្យនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និង ១៨ ខែកញ្ញា ឆ្នាំ២០២២។



ពិធីបុណ្យសាសនានេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបង្កើនទំនាក់ទំនង កសាងសាមគ្គីភាព និងសិក្សាពីស្ថានភាព សមាជិកចាស់ និងថ្មីតាមភូមិភាគ របស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា RoCK។ លើសពីនេះ ក៏ឧទ្ទិសដល់អ្នកស្រឡាញ់ភេទដូចគ្នា ដែលទទួលមរណភាព និង ញាតិ ៧សន្ដាន, បញ្ជ្រាបការផ្សព្វផ្សាយយុទ្ធនាការអាពាហ៍ពិពាហ៍ «ខ្ញុំទទួលយក» និង កសាងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន។ 
 
គោលបំណងចម្បងមួយទៀត ក្នុងការរៀបចំ​ពិធីបុណ្យនេះឡើង គឺដើម្បីឱ្យសាធារណជន មើលឃើញកាន់តែស៊ីជម្រៅ ពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ ក្នុងសហគមន៍។ 
 
ដើម្បីជម្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 
 

Tag:
 ThmeyThmey25
  LGBTIQ+
  អ្នកស្រឡាញ់ភេទដូចគ្នា
  បង្សុកូល
  ទក្ខិណានុប្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com