ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​ ទៅប្រជុំនៅ UN បន្ទាប់មកទៅគុយបា ចុងក្រោយទៅបុណ្យលោកអាបេ
20, Sep 2022 , 10:37 am        
រូបភាព
សម្តេច ហ៊ុន សែន ទៅកូរ៉េខាងត្បូង កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេច ហ៊ុន សែន ទៅកូរ៉េខាងត្បូង កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអវត្តមានពីកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២២។



ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងស្ថិតក្នុងទីក្រុងញូយក សហរដ្ឋអាម៉េរិក ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣កញ្ញា ដើម្បីចូលរួមប្រជុំមហាសន្និបាតលើកទី៧៧នៃអង្គការសហប្រជាជាតិ (UN)។ ក្រៅពីកិច្ចប្រជុំនេះ សម្តេច ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកមួយចំនួនផងដែរ។ 
 
បញ្ចប់កិច្ចនៅអង្គការសហប្រជាជាតិ សម្តេចនាយករដ្ឋមន្រ្តី នឹងបន្តទៅបំពេញទស្សនកិច្ចនៅគុយបា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥កញ្ញា។ សម្តេច នឹងជួបពិភាក្សាជាមួយប្រធានាធិបតីគុយបា។ 
បន្ទាប់មក មេដឹកនាំកម្ពុជា នឹងធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមពិធីបុណ្យសពលោក ស៊ិនហ្ស៊ូ អាបេ តតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា។
គណៈប្រតិភូ ដែលទៅជាមួយប្រមុខរដ្ឋាភិបាល រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេស លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល។ 
 
គេ បានដឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូកម្ពុជានៅក្រៅប្រទេស តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងការបរទេស កាលពីថ្ងៃទី១៩កញ្ញា៕ 
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com