ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌឆ្នាំនេះ អ្នកស្រី យឹម រដ្ឋា លក់ផ្កាឈូកមិនសូវដាច់ឡើយ
23, Sep 2022 , 5:19 pm        
រូបភាព
អ្នកស្រី យឹម រដ្ឋា អាជីវករលក់ផ្កាឈូក នៅវត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ។
អ្នកស្រី យឹម រដ្ឋា អាជីវករលក់ផ្កាឈូក នៅវត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ។
ភ្នំពេញ៖ នាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ការលក់ផ្កាឈូក របស់អ្នកស្រី យឹម រដ្ឋា មិនសូវដាច់ឡើយ ដែលខុសប្លែកពីមុនការរីករាលដាល នៃជំងឺកូវីដ-១៩។ អ្នកស្រីថា ការលក់មិនដាច់ទំនងជាបណ្ដាលមកពី សេដ្ឋកិច្ចរបស់អ្នកទិញ និង អ្នកលក់ច្រើន។

 
អ្នកស្រី យឹម រដ្ឋា ជាអាជីវករលក់ភេសជ្ជៈ ផ្កាឈូក និង ស្លាដក់ មួយរូបស្ថិតក្នុងវត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ អ្នកស្រី ប្រកបរបរជាអ្នកលក់ភេសជ្ជ ផ្កាឈូកនេះ អស់រយៈពេលប្រមាណ ១០ឆ្នាំហើយ។
 
សម្រាប់ឱកាសពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកស្រីថា ហាក់មានសភាពស្ងាត់ពុទ្ធបរិស័ទមកវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ខុសពីមុនផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលមនុស្សច្រើនកោះករ ដែលធ្វើឱ្យអ្នកស្រីលក់ផ្កាឈូកដាច់។ អ្នកស្រីបន្ថែមថា តាំងពីថ្ងៃកាន់បិណ្ឌមក គឺមានតែបិណ្ឌមួយប៉ុណ្ណោះ ដែលមានពុទ្ធបរិស័ទ មកវត្តច្រើនឈូឆរ ខណៈពីបិណ្ឌ២ រហូតដល់បិណ្ឌ១២នេះ មានពុទ្ធបរិស័ទ មករប៉េះរប៉ោះប៉ុណ្ណោះ។ 
 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូសម្ភាសន៍ រវាងលោក ស៊ុល រ៉វី និង អ្នកស្រី យឹម រដ្ឋា ដូចតទៅ៖ 
 
 
មុនការរីកដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ពេលពិធីបុណ្យភ្ជុំបិណ្ឌម្ដងៗ មានពុទ្ធបរិស័ទច្រើនកកកុញ ដែលធ្វើឱ្យការលក់ផ្កាឈូករបស់ខ្លួនលក់ដាច់ផងដែរ។ អ្នកស្រីប្រៀបធៀបការលក់របស់ខ្លួនមុន និងក្រោយ ការរីកដាលនៃជំងឺកូវីដ-១៩ដូច្នេះ៖ «កាលមិនទាន់បិទខ្ទប់ដោយសារកូវីដ-១៩ បងលក់ដាច់ណាស់ មនុស្សណែនៗ តាំងពីបិណ្ឌ១ ដល់បិណ្ឌ១៤ ឬបិណ្ឌ១៥ បើថ្ងៃអាទិត្យរឹតតែច្រើន។ តែឆ្នាំនេះបិណ្ឌ១មនុស្សច្រើនលក់បាន៨០ម៉ឺន-១លានដែរ តែតាំងពីបិណ្ឌទី២មក ស្ងាត់គ្មានមនុស្សទេ»។
 
សម្រាប់ស្ត្រីវ័យ៣៩ឆ្នាំរូបនេះ មិនរំពឹងសោះថា ខ្លួននឹងអាចលក់ដាច់វីញ ដូចឆ្នាំមុនកូវីដ-១៩ រីករាលដាលចូលសហគមន៍៕
 

Tag:
 ThmeyThmey25
  SMEs
  លក់ផ្កាឈូក
  វត្តស្ទឹងមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com