ជាតិ
កម្ពុជា-ឥណ្ឌូណេស៊ី នឹងជួយគ្នាអភិវឌ្ឍទេសចរណ៍សហគមន៍ ធម្មជាតិ និងតំបន់ឆ្នេរ
28, Sep 2022 , 6:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជួបពិភាក្សាជាមួយលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី។ រូបភាព៖ ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជួបពិភាក្សាជាមួយលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី។ រូបភាព៖ ក្រសួងទេសចរណ៍។
ដោយ:
កម្ពុជា-ឥណ្ឌូណេស៊ី នឹងបន្តចែករំលែកបទពិសោធអភិវឌ្ឍទេសចរណ៍បែបសហគមន៍ ធម្មជាតិ និងតំបន់ឆ្នេរ ដើម្បីការអភិវឌ្ឍទេសចរណ៍អាស៊ាន។ លើសពីនេះ ប្រទេសទាំងពីរ ក៏កំពុងសិក្សាពីការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេស បន្ថែមដែរ។



លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបជាមួយលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី ជុំវិញការអភិវឌ្ឍទេសចរណ៍រវាងប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើងក្នុង កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេសG20 និងប្រារព្ធទិវាទេសចរណ៍ពិភពលោក​ នៅប្រទេសឥណ្ឌូណេស៊ី។ 
 
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញជើងហោះហើរត្រង់ស្របតាមកំណើនទេសចរប្រទេសទាំងពីរ និងប្រទេសអាស៊ាន ។ ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានសហការគ្នាជុំវិញការអភិវឌ្ឍទេសចរណ៍សហគមន៍ ធម្មជាតិ និងតំបន់ឆ្នេរ ព្រោះកម្ពុជានិងឥណ្ឌូណេស៊ី សុទ្ធតែមានសក្តានុពលទេសចរណ៍ប្រភេទនេះ។
 
សូមជម្រាបថា ក្រសួងទេសចរណ៍ នឹងរៀបចំទិវាទេសចរណ៍ពិភពលោកនៅកម្ពុជា ក្នុងថ្ងៃទី៣តុលា​ ក្រោមប្រធានបទ «ការគិតគូរឡើងវិញនៃវិស័យទេសចរណ៍»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៕
 

Tag:
 ThmeyThmey25
  ឥណ្ឌូនេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com