កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal៖កូរ៉េខាងត្បូង ជួបជប៉ុន មុនវៀតណាម តទល់ អារ៉ាប៊ីសាអូឌីត
30, Sep 2022 , 12:11 pm        
រូបភាព
ជំនួបរវាងក្រុមកូរ៉េខាងត្បូង(ក្រឡាស) និងវៀតណាម(ក្រហម) នាជុំទី១។ រូបពី AEC
ជំនួបរវាងក្រុមកូរ៉េខាងត្បូង(ក្រឡាស) និងវៀតណាម(ក្រហម) នាជុំទី១។ រូបពី AEC
កូរ៉េខាងត្បូង នឹងត្រូវជួបជប៉ុន ដើម្បីស្វែងរកពិន្ទុសម្រាប់ជុំទី២ ពូលD មុនវៀតណាម តទល់អារ៉ាប៊ីសាអូឌីត ចំណែកឆាយនីសតៃប៉ិ ក៏នឹងត្រូវតតាំងជាមួយក្រុមអ៊ីរ៉ង់ ក្រោយពីការប្រកួតរវាង លីបង់ និងឥណ្ឌូណេស៊ី​នៃពូលC ក្នុងពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នាទីលានបាល់ទាត់ Saad Al Abdullah Hall ក្រុងកូវ៉ែត ប្រទេសកូវ៉ែត ថ្ងៃទី៣០ ខែកញ្ញា ចាប់ពីម៉ោង៣រសៀលតទៅ។

 
ក្រោយបរាជ័យក្រោមថ្វីជើងក្រុមវៀតណាម ៥-១ ក្នុងជុំទី១ កូរ៉េខាងត្បូង នឹងត្រូវធ្វើការធ្ងន់ ដោយជួបមិត្តរួមពូល ជប៉ុន ដែលចាញ់ដូចគ្នានាការប្រកួតទល់នឹង អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-១។ សម្រាប់កូរ៉េខាងត្បូងពុំដែលមានប្រវត្តិឈ្នះជប៉ុនឡើយ។ ជួបគ្នា២លើក ជប៉ុន ឈ្នះ ១២-០ និង៥-២។
 
ចំណែក្រុមវៀតណាម នឹងត្រូវតទល់នឹងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពួកគេយកបាន៣ពិន្ទុដូចគ្នាក្នុងជុំទី១។ ប្រកួតចុងក្រោយវៀតណាម លត់កូរ៉េខាងត្បូង ៥-១ ខណៈអារ៉ាប៊ីសាអូឌីត ឈ្នះជប៉ុន ២-១។ នេះជាជំនួបដំបូងសម្រាប់ពួកគេ។ ងាកទៅពូល C ឯណោះវិញ ឆាយនីសតៃប៉ិ ត្រូវការពិន្ទុខ្លាំងដោយជួបតតាំងជាមួយ អ៊ីរ៉ង់។ ឆាយនីសតៃប៉ិ បច្ចុប្បន្នមាន១ពិន្ទុ ក្រោយប្រកួតស្មើជាមួយលីបង់១-១។ ចំណែកអ៊ីរ៉ង់ ឈ្នះឥណ្ឌូណេស៊ី ៥-០ក្រុមទាំងពីរគ្មានប្រវត្តិជួបគ្នាឡើយ។
 
នាទីលានជាមួយគ្នានោះដែរឥណ្ឌូណេស៊ី ដែលកំពុងខាតផលសងគ្រាប់បាល់៥ ក្រោយបរាជ័យក្រោមថ្វីជើងអ៊ីរ៉ង់ ៥-០ ជំនួបនេះគេត្រូវការឈ្នះជាចាំបាច់ក្នុងជំនួបទល់នឹងក្រុមលីបង់។ លីបង់ បច្ចុប្បន្នគេមាន១ពិន្ទុក្នុងដៃក្រោយប្រកួតស្មើ ១-១ ជាមួយក្រុម ឆាយនីសតៃប៉ិ។ នេះជាជំនួបដែលក្រុមទាំងពីរសុទ្ធតែត្រូវការពិន្ទុដើម្បីឡើងទៅលើតារាងពូលC សម្រាប់ក្រុមទាំងពីរពុំដែលមានប្រវត្តិជួបគ្នាឡើយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com