ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើឱ្យមីក្រូហិរញ្ញវត្ថុខ្នាតតូច ផ្ដល់ការប្រាក់ទាប ដល់ពលរដ្ឋដែលសុខចិត្តទៅរស់នៅតំបន់រុនតាឯក
01, Oct 2022 , 10:59 pm        
រូបភាព
ពលរដ្ឋរស់នៅតំបន់១ និងតំបន់២ ជុំវិញតំបន់អង្គរ ដែលសុខចិត្តផ្លាស់ទៅរស់នៅតំបន់ធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមការសម្របសម្រួលរបស់រដ្ឋាភិបាល។ សម្ដេច ហ៊ុន សែន បានជួបសំណេះសំណាលជាមួយពួកគេ នៅព្រឹកថ្ងៃទី១ តុលា ២០២២។
ពលរដ្ឋរស់នៅតំបន់១ និងតំបន់២ ជុំវិញតំបន់អង្គរ ដែលសុខចិត្តផ្លាស់ទៅរស់នៅតំបន់ធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមការសម្របសម្រួលរបស់រដ្ឋាភិបាល។ សម្ដេច ហ៊ុន សែន បានជួបសំណេះសំណាលជាមួយពួកគេ នៅព្រឹកថ្ងៃទី១ តុលា ២០២២។
សម្ដេច ហ៊ុន សែន ស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្ដល់កម្ចីខ្នាតតូច អនុគ្រោះអត្រាការប្រាក់ទាប ទៅដល់ប្រជាពលរដ្ឋ ដែលសុខចិត្តរើចេញពីតំបន់អង្គរ ទៅរស់នៅក្នុងតំបន់ធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

 
«ខ្ញុំនៅតែបន្តការអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ ខិតខំពិនិត្យមើលក្នុងការផ្ដល់ឥណទានខ្នាតតូច ដោយមានការប្រាក់ទាប សម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅកន្លែងនេះ ដើម្បីឱ្យគាត់បានបង្កើននូវមុខរបរ។ ខ្ញុំនៅតែបន្តការស្នើសុំបែបនេះ»។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ ដែលស្ម័គ្រចិត្តរើចេញពីតំបន់អង្គរទៅតំបន់រុនតាឯក នៅព្រឹកថ្ងៃទី១ តុលានេះ។
 
គិតត្រឹមថ្ងៃទី១ តុលានេះ មានពលរដ្ឋជាង៤ពាន់គ្រួសារហើយ ដែលយល់ព្រមចាកចេញពីតំបន់១ និងតំបន់២ នៅជុំវិញអង្គរ ទៅរស់នៅតំបន់ធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ។ សម្ដេច ក៏បានប្រកាសផ្ដល់បណ្ណក្រីក្រសម្រាប់ពលរដ្ឋទាំងនោះ រយៈពេល១០ឆ្នាំផងដែរ។
 
ក្រៅពីសម្របសម្រួលការរស់នៅរបស់ពលរដ្ឋទាំងនោះហើយ ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសពីគម្រោងអភិវឌ្ឍន៍តំបន់រុនតាឯកនេះ ឱ្យទៅជាទីក្រុងមួយផងដែរ។
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com