កីឡាជាតិ
ជាតិ
សាលី អ៊ូមើត មិនអាចសម្រេចទីបាន ព្រោះម៉ូតូទឹកខូច អំឡុងពេលប្រណាំង
06, Oct 2022 , 11:09 am        
រូបភាព
សាលី អ៊ូមើត ជិះម៉ូតូលេខ៣ ប្រកួតក្នុងព្រឹត្តិការណ៍ Jet Ski World Series 2022 នៅសហរដ្ឋអាម៉េរិក រូបពី Jet Ski World Series
សាលី អ៊ូមើត ជិះម៉ូតូលេខ៣ ប្រកួតក្នុងព្រឹត្តិការណ៍ Jet Ski World Series 2022 នៅសហរដ្ឋអាម៉េរិក រូបពី Jet Ski World Series
សាលី អ៊ូមើត កីឡាករម៉ូតូទឹកកម្ពុជា សោកស្ដាយ មិនអាចបន្ដប្រកួត ដល់ចប់វិញ្ញាសា Amateur Run about 1100 Stock ព្រោះម៉ូតូទឹកខូច ក្នុងព្រឹត្តិការណ៍ World Series 2022 នៅសហរដ្ឋអាម៉េរិក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។



កីឡាករ សាលី អ៊ូមើត បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុក ទាំងអារម្មណ៍សោកស្ដាយ និងមិនអស់ចិត្តចំពោះការបរាជ័យ លើវិញ្ញាសា Amateur Run about 1100 Stock ។ អ៊ូមើត អះអាងថាបរាជ័យនេះ មិនមែនព្រោះបច្ចេកទេសខ្លួន មានកម្រិតទាបជាងបរទេសនោះទេ ប៉ុន្ដែ ដោយសារ ម៉ូតូទឹក ប្រើប្រាស់អំឡុងពេលប្រកួតខូច។ កីឡាករកម្ពុជារូបនេះ បានប្រាប់បន្ថែមថា ម៉ូតូទឹក ត្រូវបានពិនិត្យ ពីអ្នកបច្ចេកទេស មុនពេលប្រកួត ប៉ុន្ដែក្រោយពេលប្រកួតចប់១ជុំ ក៏មានបញ្ហាតែម្តង។ 


ម៉ូតូទឹករបស់កីឡាករកម្ពុជា កំពុងជួសជុល ដោយអ្នកបច្ចេកទេស រូបពី សាលី អ៊ូមើត
 
«ខ្ញុំ មិនទទួលបានពិន្ទុទេ ដោយសារម៉ូតូខូច។ ម៉ូតូ មានបញ្ហារអាក់រអួល ហើយពេលបន្ថែមល្បឿន (មូល Gear អត់ទៅមុខ)»។  សាលី អ៊ូមើត បានប្រាប់ដូច្នេះ មុនបន្តថា ម៉ូតូ ប្រើមិនគ្រប់កម្លាំង ដូច្នេះត្រូវកែកុនបន្ថែម និងជួសជុល តំឡើងគ្រឿងម៉ាស៊ីន ធ្វើយ៉ាងណា អាចប្រើប្រាស់ក្នុងវិញ្ញាសាផ្សេងទៀត។
 
កីឡាករម៉ូតូទឹករូបនេះ ត្រូវប្រកួត ៣វិញ្ញាសាផ្សេងទៀតមាន Ski GP, Pro Am ski lites និង Pro Am Four Stock Lites។ ក្នុងព្រឹត្តិការណ៍ប្រកួតដដែរនេះ កីឡាករ សាលី ហ្វីលីន ត្រូវប្រកួតលើវិញ្ញាសា Pro Am Running about 1100 Stop នៅថ្ងៃទី៧ ខែតុលា ប៉ុន្ដែ ម៉ូតូកំពុងតែជួសជុល។ ចំណែងឯ កីឡាករ  ម៉ីន មូសស្ដាន ត្រូវប្រកួតលើវិញ្ញាសា Amateur ski GP ប៉ុន្ដែ មិនមានបញ្ហាអ្វីនោះទេ ព្រោះជាប្រភេទម៉ូតូខុសគ្នា។
 
«យើង មិនមានម៉ូតូ ស​ម្រាប់សាកគួរទេ ព្រោះមកប្រកួត ត្រូវការចំណាយច្រើន។ ដូច្នេះ យើង ត្រូវរិះថាំ។»។ អ៊ូមើត បញ្ជាក់យ៉ាងដូច្នេះ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Jet Ski World Series 2022 ជុំទី២ ធ្វើនៅទីក្រុងLake Havasu រដ្ឋ Arizona សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២៕


 ម៉ូតូទឹករបស់កីឡាករកម្ពុជា កំពុងជួសជុល ដោយអ្នកបច្ចេកទេស រូបពី សាលី អ៊ូមើត


Tag:
 កីឡាម៉ូតូទឹក
  សាលី អ៊ូមើត
  Jet Ski World Series
© រក្សាសិទ្ធិដោយ thmeythmey.com