កីឡាជាតិ
ជាតិ
AFC CUP៖ Kuala Lumpur ត្រូវជួប Al-Seeb វគ្គផ្តាច់ព្រ័ត្រ
06, Oct 2022 , 1:59 pm        
រូបភាព
ជំនួបរវាងក្រុម Kuala Lumpur (ក្រហម) និង Sogdiana (ស) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបពី Kuala Lumpur city
ជំនួបរវាងក្រុម Kuala Lumpur (ក្រហម) និង Sogdiana (ស) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបពី Kuala Lumpur city
ដោយ:
 Kuala Lumpur City នៃលីគកំពូលម៉ាឡេស៊ីល ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC CUP ឆ្នាំ២០២២ ក្រោយឈ្នះ Sogdiana នៃលីគកំពូល អ៊ូសបេគីស្ថាន ដោយបាល់កាត់សេចក្តីទាត់១១ម៉ែត្រ ៥-៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Kuala Lumpur City នឹងត្រូវជួបក្រុម Al- Seeb នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២២ ខែតុលា។

 
នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup ថ្ងៃទី៥ ខែតុលារ នៅកីឡដ្ឋាន Sogdiyona Sport Majmuasi ប្រទេសអ៊ូសបេគីស្ថាន ក្រុម Kuala Lumpur រងសម្ពាធដោយការវាយសម្រុកពីក្រុម Sogdiana ជាខ្លាំង តែពុំមានសំណាងក្នុងទម្លាយសំណាញ់ទីរបស់អ្នកចាំទី K.RayHansen ឡើយនៅវគ្គទី១។
 
ចូលដល់វគ្គទី២ ក្រុមទាំងពីរក៏មិនអាចបំប៉ោងសំណាញ់ទីគ្នាបានដដែល រហូតបញ្ចប់ការបន្ថែមម៉ោង១៥នាទីពីរដងក្នុងលទ្ធផល ០-០។ ក្រុមទាំងពីរត្រូវបន្តដល់ការទាត់បាល់កាត់សេចក្តីដ១១ម៉ែត្រ ដោយ Kuala Lumpur បានយកឈ្នះ Sogdiana ក្នុងលទ្ធផល ៥-៣។ 
 
ក្រុមKuala Lumpur នឹងត្រូវប្រកួតទល់នឹងក្រុម Al-Seeb នាវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ខែតុលា នៅកីឡដ្ឋាន Kuala Lumpur ក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com