កីឡាជាតិ
ជាតិ
សំបូរ សុភ័ណ្ឌ ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មកពិភពលោក ប្តេជ្ញាដណ្តើមមេដាយក្នុងពានរង្វាន់ IFBB នៅហ្វីលីពីន
06, Oct 2022 , 3:59 pm        
រូបភាព
កីឡាករកាយវប្បកម្មកម្ពុជា ដែលបានចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់ IFBB នៅហ្វីលីពីន៕ រូបពី សំបូរ សុភ័ណ្ឌ
កីឡាករកាយវប្បកម្មកម្ពុជា ដែលបានចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់ IFBB នៅហ្វីលីពីន៕ រូបពី សំបូរ សុភ័ណ្ឌ
ដោយ:
អត្តពលិកកីឡាករកាយវប្បកម្មកម្ពុជា សំបូរ សុភ័ណ្ឌ, វី វុទ្ធី និងវីរៈ នីរ៉ាយុទ្ធ រួមជាមួយគ្រូបង្វឹកលោក សំបូរ នន់ បានទៅដល់ប្រទេសហ្វីលីពីនហើយ នៅថ្ងៃទី៥ ខែតុលា ដើម្បីចូលរួមប្រកួតពានរង្វាន់ International Federation of Bodybuilding and Fines(IFBB)ដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ដល់៩ ខែតុលា។ សំបូរ សុភ័ណ្ឌ ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មកពិភពលោក សន្យាដណ្តើមមេដាយជាថ្មីទៀតសម្រាប់ជូនជាតិកម្ពុជា។

 
ក្នុងដំណើរបំពេញបេសកកម្មនេះដែរ ម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ ប្រាប់សារព័ត៌មានថ្មីៗ ពីក្តីរំពឹងថា ខ្លួន និងកីឡាករពីររូបទៀតនឹងប្រឹងប្រែងប្រជែងយកមេដាយកម្រិតណាមួយជូនកម្ពុជាឱ្យបាន។
 
សុភ័ណ្ឌ និយាយថា៖«សម្រាប់ខ្ញុំ ខ្ញុំមានក្តីរំពឹងខ្ពស់ដើម្បីឈានទៅរកមេដាយកម្រិតណាមួយ ហើយរឹតតែសង្ឃឹម និងប្តេជ្ញាថាយើងទាំងបីរូបប្រាកដជាធ្វើបានល្អជាទីបំផុត នៅលើឆាកអន្តរជាតិថ្ងៃទី៨ តុលាខាងមុខនេះ»។ កីឡាករ សំបូរ សុភ័ណ្ឌ និយាយដូច្នេះ។
 
ចំណោមកីឡាករកម្ពុជាទាំង៣រូប ម្ចាស់មេដាយមាសលំដាប់ពិភពលោក សំបូរ សុភ័ណ្ឌ នឹងត្រូវប្រកួតលើវិញ្ញាសា Men Physique Open និងClassic Physique Open។ កីឡាករ វីរៈ នីរ៉ាយុទ្ធ ជាម្ចាស់មេដាយសំរឹទ្ធក្នុងកម្មវិធីជើងឯកអាស៊ីអាគ្នេយ៍ ត្រូវប្រកួតលើវិញ្ញាសា Men Physique វិញ្ញាសា Men Physique Open និងClassic Physique Open។ 
 
ចំណែកកីឡាករ វី វុទ្ធី ដែលជាតារាសម្តែង នឹងត្រូវប្រកួតលើប្រភេទវិញ្ញាសា Men Physique 40+, វិញ្ញាសា Bodybuilding 40+ និងClassic Physique Open។
គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាបញ្ចេញសាច់ដុំ International Federation of Bodybuilding and Fines មានប្រទេសប្រមាណ៧០ និងអត្តពលិក ៤០០នាក់ចូលរួម៕
 

Tag:
 កីឡាកាយវប្បកម្ម
 IFBB
© រក្សាសិទ្ធិដោយ thmeythmey.com