កីឡាជាតិ
ជាតិ
ពានសម្តេចហ៊ុន សែន៖ គ្រូភ្នំពេញក្រោន ជឿជាក់កូនក្រុម នឹងយកឈ្នះវិសាខានៅជំនួបជើងទី២
06, Oct 2022 , 6:59 pm        
រូបភាព
កីឡាករ កែវ សុផេង របស់វិសាខា ព្យាយាមសម្រេចទី តែត្រូវអ្នកចាំទីភ្នំពេញក្រោនសង្គ្រោះ បាន រូបពី ពានសម្ដេច ហ៊ុន សែន
កីឡាករ កែវ សុផេង របស់វិសាខា ព្យាយាមសម្រេចទី តែត្រូវអ្នកចាំទីភ្នំពេញក្រោនសង្គ្រោះ បាន រូបពី ពានសម្ដេច ហ៊ុន សែន
 លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានប្ដេជ្ញាថា នឹងកែប្រែលទ្ធផលចាញ់ ទៅជាលទ្ធផលវិជ្ជមានវិញ សម្រាប់ការប្រកួតជំនួបជើងទី២ ទល់វិសាខា នៅទឹកដីកីឡដ្ឋានព្រីនស៍។ គ្រូបង្វឹករូប បានប្ដេជ្ញាដូច្នេះ បន្ទាប់ពីភ្នំពេញក្រោន ចាញ់ក្រុមវិសាខា នៅក្នុងកីឡដ្ឋាន Smart RSN ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នៃពានសម្ដេចហ៊ុន សែន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។



លោក Oleg Starynskyi បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា កូនក្រុមរបស់ខ្លួន បានបាត់បង់ឱកាសញ្ចប់ទី ជាច្រើនលើកនាជំនួបជើងទី១ ដែលធ្វើឱ្យក្រុមបរាជ័យក្រោមថ្វីជើងវិសាខា ២-១។ តែទោះជាយ៉ាងនេះ ក៏ដោយ ភ្នំពេញក្រោន នៅសល់ឱកាសប្រកួតជើងទី២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍។ 
 
គ្រូបង្វឹកភ្នំពេញក្រោន និយាយដូច្នេះថា៖«ក្រុមទាំងពីរ សុទ្ធតែចង់ទៅវគ្គផ្តាច់ព្រ័ត្រ។ យើង​មាន​ការ​ប្រកួត​ក្រៅ​ដី​ដើម្បី​ផ្លាស់​ប្តូរ​អ្វី​ជា​វិជ្ជមាន​សម្រាប់​យើង។ ខ្ញុំប្រាកដថា កីឡាករនឹងខិតខំប្រឹងប្រែង អស់ពីសមត្ថភាពរបស់ពួកគេ នៅថ្ងៃពុធសប្តាហ៍ក្រោយ។»។
 
ដោយឡែក លោក មាស ចាន់ណា គ្រូបង្វឹកវិសាខា ក៏បានជឿថាកូនក្រុមខ្លួនអាចធ្វើបានល្អនៅទឹកដីខ្លួននៅជំនួបជើងទី២ បើទោះជាភ្នំពេញក្រោន ជាក្រុមខ្លាំងក៏ដោយ។ 
វិសាខា បានឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Smart RSN នាថ្ងៃទី៥ ខែតុលា។ កីឡាករ អ៊ុក សុវណ្ណ និង រ៉ឹង ប៊ុនហៀង ជាអ្នករកគ្រាប់បាល់សម្រាប់វិសាខា ខណៈមួយគ្រាប់របស់ភ្នំពេញក្រោនធ្វើបានដោយ យ៉ែម ដេវីត។
 
សម្រាប់ជំនួបមួយគូទៀត បឹងកេត ដែលបានយកឈ្នះ លើក្រុម ភ្ញៀវអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៣-០ នៅកីឡាដ្ឋាន Cambodian Airway ជើងទី១ ត្រូវត្រឡប់ទៅទឹកដីអគ្គិសនីកម្ពុជា វិញ សម្រាប់ការប្រកួតវគ្គពាក់កណ្ដា់ផ្ដាច់ព្រ័ត្រជើងទី២ នៅថ្ងៃទី១២ ខែតុលា៕
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com