កីឡាជាតិ
ជាតិ
U17៖ កម្ពុជា ជួបម្ចាស់ផ្ទះអូស្រ្តាលី ដែលស៊ីកោះម៉ារីយ៉ាណា ២៣-០ នៅថ្ងៃទី៧នេះ
07, Oct 2022 , 7:59 am        
រូបភាព
ជំនួបរវាងក្រុមកម្ពុជា(ស) ទល់នឹងចិន (ក្រហម) នាជុំទី១ពូលGកាលពីថ្ងៃទី៥ ខែតុលា។ រូបពី FFC
ជំនួបរវាងក្រុមកម្ពុជា(ស) ទល់នឹងចិន (ក្រហម) នាជុំទី១ពូលGកាលពីថ្ងៃទី៥ ខែតុលា។ រូបពី FFC
ដោយ:
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ នឹងត្រូវជួបតតាំងជាមួយក្រុមម្ចាស់ផ្ទះអូស្ត្រាលី បន្ទាប់ពី U17ចិន តទល់ជាមួយកោះម៉ារីយ៉ាណាខាងជើង ក្នុងវគ្គវិលជុំសន្សំពិន្ទុពូលG នៃពានរង្វាន់បាល់ទាត់ AFC U17 Asian Cup 2023។ ការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី៧ ខែតុលា វេលាម៉ោង ១១ព្រឹកតទៅ នាកីឡដ្ឋាន Shepparton Sports City ប្រទេសអូស្រ្តាលី។

 
កម្ពុជា ប្រកួតដំបូងរបស់ខ្លួនបរាជ័យក្រោមថ្វីជើងចិន ៩-០ មុនពេលដែលអូស្រ្តាលី លត់កោះម៉ារីយ៉ាណា ២៣-០។ សម្រាប់កម្ពុជា ពុំដែលធ្លាប់ជួបអូស្ត្រាលីឡើយក្នុងពានរង្វាន់បាល់ទាត់ AFC U17 Asian Cup នេះ។ ចំណែកម្ចាស់ផ្ទះអូស្ត្រាលី ជាក្រុមដែលគ្រងដំណែងជើងឯក (OFC) ១០លើក និងAFF ២លើក ។
 
បច្ចុប្បន្នម្ចាស់ផ្ទះអូស្រ្តាលី ជាក្រុមដែលឈរនៅលើកំពូលតារាង មាន៣ពិន្ទុស្មើ ចិន ដែលឈរលេខ២ ចំណែកកម្ពុជា ឈរលេខ៣ ស្មើម៉ារីយ៉ាណាខាងជើង ប៉ុន្តែមានផលសងគ្រាប់បាល់ខុសគ្នា ដោយកម្ពុជាខាតផលសងគ្រាប់បាល់ដក៩ ខណៈម៉ារីយ៉ាណា ខាតផលសងគ្រាប់បាល់ដក២៣។
 
សូមបញ្ជាក់ថា សម្រាប់ក្រុមដែលចូលរួមប្រកួតប្រជែងពានរង្វាន់បាល់ទាត់ AFC U17 Asian Cup មាន៤៤ក្រុម ដែលបែងចែកជា ១០ពូល ពី Aដល់J៕ 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com