កីឡាអន្តរជាតិ
អន្តរជាតិ
UEL ៖ Man Utd, Arsenal រកបានជ័យជម្នះរៀងខ្លួន ចំណែក Roma បន្តចាញ់
07, Oct 2022 , 6:27 am        
រូបភាព
ជំនួបពានរង្វាន់ UEFA Europa League សម្រាប់ការប្រកួតទីបី អាចថានៃជើងទីមួយក្នុងវគ្គសន្សំពិន្ទុនាថ្ងៃទី៦ ខែតុលាក្រុម Manchester United វាយបកឈ្នះលើ Omonia Nicosia ក្រុម Arsenal បន្តរកជ័យជម្នះលើ Bodo/Glimt ទោះបីជាប្រកួតទីពីរ ចំណែក AS Roma ចាញ់២ ប្រកួតជាប់គ្នា។

 
ការប្រកួតរវាង Man United ទល់ម្ចាស់ផ្ទះ Omonia Nicosia នាកីឡដ្ឋាន NEO GSP បញ្ចប់ទៅដោយលទ្ធផល ៣-២ ដោយភាពតានតឹង។ ដ្បិតបិសាចក្រហមជាក្រុមភ្ញៀវដែលមានភាគរយឈ្នះខ្លាំងក្នុងការប្រកួត ប៉ុន្តែក្រុមដឹកនាំដោយលោក Erik ten Hag មួយនេះមិនងាយស្រួលយកឈ្នះដាច់លើក្រុមស្ថិតក្នុងប្រទេសស៊ីបប៉ុន្មានឡើយ។ 
 
Omonia Nicosia ទោះត្រូវ Man United លេងគ្របដណ្តប់ជាងពាក់កណ្តាលតារាងក្តីតាំងពីដើមវគ្គទីមួយ នៅនាទី៣៤ ពួកគេអាចរកគ្រាប់បាល់បើកឆាកនាំមុខមុន ដោយកីឡាករ Karim Ansarifard ជាការវាយបកដាច់មាត់យ៉ាងល្អ ប៉ុន្តែឈានចូលវគ្គទីពីរ Man United មិនបណ្តោយឱ្យរបូត ៣ពិន្ទុងាយៗទេ ត្រឹមនាទី៥៣ Marcus Rashford រកបានគ្រាប់តាមស្មើ ១-១ មកវិញ ហើយនៅនាទី៦៣ Anthony Martinal ដែលប្តូរជាមួយ Bruno Fernandes នាទី៦១ អាចស៊ុតគ្រាប់ទី២ នាំមុខវិញនៅនាទី៦៣ ក្រោយប្តូរជូលទើបបាន២ នាទី ចំណែកគ្រាប់ទី៣ រកដោយ Rashford ដដែលនៅនាទី៨៤។ 
 
ត្រូវបិសាចក្រហមនាំមុខ២គ្រាប់វិញក្តី កែបាល់ប្រកួតសារជាថ្មីមិនដល់ នាទីផងនោះពោលនៅនាទី៨៥ កីឡាករ Nicolas Panagiotou ស៊ុតគ្រាប់ទី២ ឱ្យ Omonia វិញ លទ្ធផលនេះអូសបន្លាយរហូតដល់ចប់ការប្រកួត។ Man United បន្តឈរលេខ២ ក្នុងពូល E មាន៦ពិន្ទុ ខណៈ Real Sociedad ធ្វើបានល្អមាន ៩ពិន្ទុឈ្នះ ៣លើកជាប់គ្នា FC Sheriff ឈរលេខ៣ មាន៣ពិន្ទុ Omonia នៅបាតតារាងគ្មានពិន្ទុ។
 
ទៅកាន់ទឹកដី Emirate ប្រទេសអង់គ្លេស Arsenal យកឈ្នះលើក្រុម Bodo/Glimt មកពីន័រវែសដោយលទ្ធផលដ៏គាប់ប្រសើរ ៣-០ បើទោះជាការប្រកួតទីពីរក្នុងពូលក្តី។ ៣គ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Edward Nketiah នាទី២៣ Rob Holding នាទី២៧ ត្រឹមវគ្គទីមួយ និង Fabio Vieira នៅនាទី៨៤ វគ្គទីពីរសមល្មមឱ្យ Arsenal ដឹកនាំដោយលោក Mikel Arteta យកបានតំណែងកំពូលតារាងយ៉ាងងាយស្រួល។ 
 
ចំណែកទឹកដីអ៊ីតាលី AS Roma របស់លោក Jose Mourinho រងភាពអាម៉ាស់ជាថ្មី ដោយចាញ់ក្រោមថ្វីជើងក្រុមភ្ញៀវ Real Betis ក្នុងលទ្ធផល ២-១ ជាលទ្ធផលខកចិត្តថ្មីមួយសម្រាប់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់។ ទោះជាខ្សែប្រយុទ្ធ Paulo Dybala ស៊ុតបាល់ពិន័យ ១១ម៉ែត្រនាំមុខមុនឱ្យ Roma តាំងពីនាទី៣៤ មកក្តី ក្នុងវគ្គទីមួយ Real Betis រកបានគ្រាប់តាមស្មើដោយកីឡាករ Guido Rodriguez នៅនាទី៤០វិញ ហើយចូលវគ្គទីពីរ កីឡាករ Luiz Henrique រកបន្ថែមបាន១គ្រាប់ទីនៅនាទី៨៨ ចុងវគ្គទីពីរទៅហើយ ដែលធ្វើឱ្យមានការខកចិត្តជាលើកទីពីរសម្រាប់លោក Mourinho ក្នុងពាន Europa League នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com