កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal៖ អ៊ីរ៉ង់ត្រូវដណ្តើមជើងឯកជាមួយជប៉ុន ឯថៃ តទល់អ៊ូសបេគីស្ថាន សម្រាប់តំណែងលេខ៣
07, Oct 2022 , 10:33 am        
រូបភាព
ការប្រជែងបាល់រវាងខ្សែការពារថៃ Sittipanuwong(ខៀវ) និងខ្សែប្រយុទ្ធអ៊ីរ៉ង់ Sala(ក្រហម)។ រូបពី Thai Futsal
ការប្រជែងបាល់រវាងខ្សែការពារថៃ Sittipanuwong(ខៀវ) និងខ្សែប្រយុទ្ធអ៊ីរ៉ង់ Sala(ក្រហម)។ រូបពី Thai Futsal
ដោយ:
អ៊ីរ៉ង់ នឹងត្រូវជួប ជប៉ុន ដើម្បីដណ្តើមតំណែងជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup ចំណែកក្រុមថៃ និងអ៊ូសបេគីស្ថាន ប្រជែងគ្នាយកតំណែងលេខ៣ ដែលនឹងធ្វើឡើងនាកីឡដ្ឋាន Saad Al Abdullah City ក្រុងកូវ៉ែត ប្រទេសកូវ៉ែត នៅថ្ងៃទី៨ ខែតុលា។


អ៊ីរ៉ង់ បានយកឈ្នះក្រុមបាល់ទាត់ក្នុងសាលថៃ ៥-០ នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជប៉ុនឈ្នះអ៊ូសបេគីស្ថាន ២-១ នៅថ្ងៃទី៦ ខែតុលា។
អ៊ីរ៉ង់ បានបើកការនាំមុខក្រុមថៃ ១គ្រាប់មុនក្នុងដើមវគ្គទី១ នៅនាទី១ រកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ Hossein Tayyebi ទោះមានការវាយបកមកវិញប៉ុន្តែថៃ គ្មានសំណាងក្នុងរកគ្រាប់បាល់បានឡើយ។ អ៊ីរ៉ង់ សម្រុកទៅលើក្រុមថៃជាច្រើនលើកទៀតរហូតដល់នាទី២២ ខ្សែបម្រើ Derakhsani បន្ថែមបាន១គ្រាប់ និង១នាទីក្រោយ ខ្សែបម្រើ Oladghobad ស៊ុតគ្រាប់ទី៣ជូនក្រុមមុនបញ្ចប់ក្នុងវគ្គទី១។
 
ចូលដល់វគ្គទី២ ថៃ ព្យាយាមវាយបកជាច្រើនលើកច្រើនសារ ប៉ុន្តែសម្រាប់ក្រុមហាក់មិនមានសំណាងក្នុងការសម្រេចទីអ៊ីរ៉ង់។ នៅនាទី២៦ អ៊ីរ៉ង់ បន្ថែមគ្រាប់ទី៤ ដែលជាការស៊ុតបញ្ចលទីពីខ្សែបម្រើ Oladghobad និងគ្រាប់ទី៥ ដោយខ្សែបម្រើ Derakhsani បញ្ចប់ទីនៅនាទី២៧។ បញ្ចប់ការប្រកួត អ៊ីរ៉ង់ ឈ្នះថៃ ៥-០។
 
ចំណែកស៊ាំម៉ូរ៉ៃជប៉ុន បានយកឈ្នះក្រុមអ៊ូសបេគីស្ថាន ដោយលទ្ធផល ២-១ យ៉ាងលំបាក។ អ៊ូសបេគីស្ថាន នាំមុខជប៉ុន មុន១គ្រាប់នៅនាទី១៦ ក្នុងវគ្គទី១ ដោយខ្សែបម្រើ Khamroev  ៦នាទីក្រោយមក ជប៉ុន វាយបកវិញបាន២គ្រាប់ គ្រាប់ទី១ ធ្វើបានដោយខ្សែប្រយុទ្ធ Oliveira នៅនាទី២២ និងនាទី២៩ រកបានដោយខ្សែបម្រើ Kanazawa ជាអ្នកសម្រេចគ្រាប់ទី២។
 
ជំនួបវគ្គផ្តាច់ព្រ័ត្រ អ៊ីរ៉ង់ នឹងត្រូវជួបជប៉ុន ដើម្បីប្រជែងយកលេខ១ និងថៃ ត្រូវប្រជែងលេខ៣ ជាមួយក្រុមអ៊ូសបេគីស្ថាន។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Saad Al Abdullah City ក្រុងកូវ៉ែត ប្រទេសកូវ៉ែត ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២៕
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com