កីឡាជាតិ
ជាតិ
U17៖ កម្ពុជា បន្តចាញ់អូស្ត្រាលី ១០-០ បន្ទាប់ពីចិន លត់ម៉ារីយ៉ាណាខាងជើង ១១-០
07, Oct 2022 , 5:28 pm        
រូបភាព
ការប្រជែងបាល់ពីកីឡាករកម្ពុជា ឃៀង វីរៈបុត្រ(ខៀវ) និងខ្សែបម្រើអូស្ត្រាលី Corey Sutherland (លឿង)។ រូបពី FFC
ការប្រជែងបាល់ពីកីឡាករកម្ពុជា ឃៀង វីរៈបុត្រ(ខៀវ) និងខ្សែបម្រើអូស្ត្រាលី Corey Sutherland (លឿង)។ រូបពី FFC
ដោយ:
 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ របូត៣ពិន្ទុជាថ្មីក្នុងជំនួបទី២របស់ខ្លួនក្រោយចាញ់ ម្ចាស់ផ្ទះអូស្ត្រាលី ១០-០ បន្ទាប់ពីចិន លត់ កោះម៉ារីយ៉ាណាខាងជើង ១១-០ ក្នុងវគ្គសន្សំពិន្ទុពូលG នៃពានរង្វាន់បាល់ទាត់ AFC U17 Asian Cup កាលថ្ងៃទី៧ ខែតុលា នាកីឡដ្ឋាន Shepparton Sports City ប្រទេសអូស្រ្តាលី។

 
វគ្គទី១ នៅនាទី៤ ម្ចាស់ផ្ទះអូស្រ្តាលី នាំមុខកម្ពុជា ១-០ ដោយការតែតពីខ្សែការពារ Andriano Lebib បន្ទាប់ពីលើកបាល់ចេញពីជ្រុងដោយខ្សែបម្រើ Corey Sutherland។ កម្ពុជា ព្យាយាមវាយបកទៅវិញពីរបីលើកដែរតែមិនមានវាសនាក្នុងការទម្លាយសំណាញ់ទីម្ចាស់ផ្ទះបានឡើយ។ មុននឹងបញ្ចប់វគ្គទី១ អូស្ត្រាលី បន្ថែមបាន២គ្រាប់ទៀតនៅនាទី១៣ សម្រេចទីបានដោយខ្សែប្រយុទ្ធ Mitchel Glasson និងនាទី៣៥ ដោយការតែតពីខ្សែប្រយុទ្ធ Max Hately ក្រោយបញ្ជូនបាល់ចេញពីខ្សែប្រយុទ្ធ Nestory Irankunda។
 
ចូលដល់វគ្គទី២ នាទី៤៩ ខ្សែប្រយុទ្ធ Nestory Irankunda រកបានគ្រាប់ទី៤ និងខ្សែការពារ Andriano Lebib បន្ថែមបានគ្រាប់ទី៥ នៅនាទី៥២ និងគ្រាប់ទី៦ ខ្សែប្រយុទ្ធ Tiago Quintal ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទី៦៦ និង១នាទីក្រោយខ្សែប្រយុទ្ធ Max Hately តែតបញ្ចូលទីបន្ថែមបានគ្រាប់ទី៧ នៅនាទី៦៧។ មុននឹងបញ្ចប់វគ្គទី២ ម្ចាស់ផ្ទះបន្ថែម៣គ្រាប់ទៀតលើភ្ញៀវកម្ពុជា ខ្សែបម្រើ Capbell Dovison ទម្លាយសំណាញ់នៅនាទី៧២ ខ្សែប្រយុទ្ធ Tiago Quintal សម្រេចទីនៅនាទី៧៥ និងនាទី៨៤ ខ្សែបម្រើ Miguel Pizio។
 
បញ្ចប់ការប្រកួតពូលG អូស្រ្តាលី ឈ្នះកម្ពុជា ១០-០ បន្តឈរលេខ១ មាន៦ពិន្ទុស្មើចិន ឈរលេខ២។ កម្ពុជា ឈរលេខ៣ ពុំមានពិន្ទុដូចម៉ារីយ៉ាណា ដែលឈរលេខ៤។ ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបកោះម៉ារីយ៉ាណាខាងជើង និងម្ចាស់ផ្ទះអូស្ត្រាលី ទទួលក្រុមចិន នៅថ្ងៃទី៩ ខែតុលា៕
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com