កីឡាជាតិ
ជាតិ
ប្រដាល់គុនខ្មែរ៖ សៀវ ង៉ុយ ជួបរិន ដេវីត មុនពេលឈុត សេរីវ៉ាន់ថង តទល់ វ៉ាន់ វឿន
09, Oct 2022 , 7:59 am        
រូបភាព
ការប្រកួតរវាងបង្គោលខៀវ ឃុន បូរ៉ា និង គង់ ហូវ បង្គោលក្រហម នាពេលកន្លងទៅ។ រូបពី PNN
ការប្រកួតរវាងបង្គោលខៀវ ឃុន បូរ៉ា និង គង់ ហូវ បង្គោលក្រហម នាពេលកន្លងទៅ។ រូបពី PNN
ដោយ:
អ្នកប្រដាល់ សៀវ ង៉ុយ មកពីក្លិបអភិរក្សគុនខ្មែររុងរឿង នឹងត្រូវប្រជែងពិន្ទុជាមួយ រិន ដេវីត មកពីក្លិបនាគរាជចតុមុខ ក្នុងការប្រកួតដណ្តើមពានរង្វាន់ខ្សែក្រវាត់សម្តេចពិជ័យសេនាទៀ បាញ់។ ចំណែក ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង និងត្រូវប្រកួតទល់នឹង វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡា លើប្រភេទទម្ងន់៦០គីឡូក្រាម។ ការប្រកួតនឹងធ្វើនៅថ្ងៃទី៩ ខែតុលា។

 
គូរទី១ កីឡាករ សៀវ ង៉ុយ ត្រូវជួបមិត្តរួមពូលA រិន ដេវីត ដែលពួកគេទាំងទើបតែមានម្នាក់១ពិន្ទុក្នុងដៃ។ សៀវ ង៉ុយ ប្រកួតចុងក្រោយចាញ់ វ៉ាន់ វឿន ដោយពិន្ទុ ចំណែក រិន ដេវីត ចាញ់ឈុត សេរីវ៉ាន់ថង ដោយសន្លប់។ ប្រកួតចុងក្រោយ រិន ដេវីត ឈ្នះសៀវ ង៉ុយ ដោយពិន្ទុក្នុងកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់១ម៉ឺនដុល្លារ នាសង្វៀនស្ថានីយ៍ទូរទស្សន៍PNN។
 
ចូលដល់គូរទី២ រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ត្រូវតទល់ជាមួយកីឡាករ វ៉ាន់ វឿន។ អ្នកទាំងពីរសុទ្ធតែមាន ៣ពិន្ទុក្នុងដៃបន្ទាប់ពីយកឈ្នះគូប្រកួតនៅជុំទី១។ ប្រកួតចុងក្រោយ វ៉ាន់ថង គេផ្តួលរិន ដេវីត ឱ្យសន្លប់ រីឯវ៉ាន់ វឿន ឈ្នះពិន្ទុសៀវ ង៉ុយ។ ប្រកួតចុងក្រោយ ឈុត សេរីវ៉ាន់ថង វាយឱ្យវ៉ាន់ វឿន បោះបង់ការប្រកួតក្នុងទឹកទី២។
 
ក្រៅពីគូដណ្តើមខ្សែក្រវាត់សម្តេចពិជ័យសេនា ក៏មានគូអមសង្វៀន និងគូមិត្តភាពអន្តរជាតិជាច្រើនទៀតមានដូចជាគូពិសេស សរ ធារ៉ា ជួបហាន់ ពី លើប្រភេទទម្ងន់ ៤៨គីឡូក្រាម ឃន សុម៉ាលី ស្វាគមន៍ Phet Nakhorn លើប្រភេទទម្ងន់ ៥៤គីឡូក្រាម និងបឺត សង្ឃឹម ទទួល Say Mungkhun លើប្រភេទទម្ងន់ ៥៧គីឡូក្រាម៕

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ដណ្តើមខ្សែក្រវាត់
© រក្សាសិទ្ធិដោយ thmeythmey.com