កីឡាជាតិ
ជាតិ
កីឡាករកាយវប្បកម្មកម្ពុជា ដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍ IFBB នៅហ្វីលីពីន
08, Oct 2022 , 8:16 pm        
រូបភាព
អត្តពលិក និងគ្រូបង្វឹកកីឡាកាយវប្បកម្មកម្ពុជា ក្រោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍លំដាប់ពិភពលោក IFBB នៅហ្វីលីពីន។រូបពី សំបូរ សុភ័ណ្ឌ
អត្តពលិក និងគ្រូបង្វឹកកីឡាកាយវប្បកម្មកម្ពុជា ក្រោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍លំដាប់ពិភពលោក IFBB នៅហ្វីលីពីន។រូបពី សំបូរ សុភ័ណ្ឌ
ដោយ:
កីឡាករ វី វុទ្ធី ទទួលបានមេដាយប្រាក់២ និងកីឡាករ វីរ: នីរ៉ាយុទ្ធ ទទួលបានមេដាយសំរឹទ្ធ១ ពីការប្រកួតពានរង្វាន់ International Federation of Bodybuilding and Fines(IFBB) នៅថ្ងៃទី៨ ខែតុលានេះ នៅប្រទេសហ្វីលីពីន។

 
កីឡាករកាយវប្បកម្មកម្ពុជា វី វុទ្ធី ទទួលបានមេដាយប្រាក់២ នៅលើប្រភេទវិញ្ញាសា Men physique40+ និងវិញ្ញាសា Bodybuilding40+ និងមេដាយសំរឹទ្ធ១ ធ្វើបានដោយកីឡាករ វីរៈ នីរ៉ាយុទ្ធ លើប្រភេទវិញ្ញាសា Men Physique។ សម្រាប់ នីរ៉ាយុទ្ធ នេះជាមេដាយសំរឹទ្ធលើកដំបូងរបស់ខ្លួនបន្ទាប់ពីសម្រេចចិត្តចាប់អាជីពជាកីឡាករបង្ហាញសាច់ដុំ។
 
ចំណែកម្ចាស់មេដាយមាសលំដាប់ពិភពលោកកីឡាករ សំបូរ សុភ័ណ្ឌ ពុំទទួលបានមេដាយនោះទេ តែលោកទទួលបានចំណាត់ថ្នាក់លេខ៥ ដែលបានចូលរួមប្រកួតលើប្រភេទវិញ្ញាសា Classic Physique Open។
 
សូមបញ្ជាក់ថា កីឡាករកាយវប្បកម្មកម្ពុជា ៣រូបរួមមាន សំបូរ សុភ័ណ្ឌ, វីរៈ នីរ៉ាយុទ្ធ, វី វុទ្ធី និងគ្រូបង្វឹក១រូបគឺលោក សំបូរ នន់ បានចូលរួមប្រកួតពានរង្វាន់ International Federation of Bodybuilding and Fines(IFBB) ដែលការប្រកួតមានកីឡាករចូលរួម៤០០នាក់ មកពី៧០ប្រទេស ដែលការប្រកួតចាប់ផ្តើមកាលពីថ្ងៃទី៧ រហូតថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នាប្រទេសហ្វីលីពីន៕

Tag:
 កីឡាកាយវប្បកម្ម
 IFBB
© រក្សាសិទ្ធិដោយ thmeythmey.com