កីឡាជាតិ
ជាតិ
AFC Futsal៖ជប៉ុន គ្រងដំណែងជើងឯកជាលើកទី៤ ក្រោយឈ្នះអ៊ីរ៉ង់ ៣-២
09, Oct 2022 , 5:59 pm        
រូបភាព
ក្រុមជម្រើសជាតិជប៉ុន អបអរសាទរ!ក្នុងការគ្រងដំណែងពានរង្វាន់ AFC Futsal ជាលើកទី៤ ក្រោយឈ្នះអ៊ីរ៉ង់ ៣-២ វគ្គផ្តាច់ព្រ័ត្រ។ រូបពី Futsal Thai
ក្រុមជម្រើសជាតិជប៉ុន អបអរសាទរ!ក្នុងការគ្រងដំណែងពានរង្វាន់ AFC Futsal ជាលើកទី៤ ក្រោយឈ្នះអ៊ីរ៉ង់ ៣-២ វគ្គផ្តាច់ព្រ័ត្រ។ រូបពី Futsal Thai
ដោយ:
ម្ចាស់ជើងឯក៣សម័យកាល ជប៉ុនបានគ្រងដំណែងជាលើកទី៤ បន្ទាប់ពីយកឈ្នះម្ចាស់ជើងឯក១២សម័យកាលអ៊ីរ៉ង់ ៣-២។ អ៊ូសបេគីស្ថាន យកបានដំណែងលេខ៣ ក្រោយលត់ក្រុមថៃ ៨-២ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup នៅថ្ងៃទី៩ ខែតុលា នាទីលានបាល់ទាត់ Saad Al Abdullah City ក្រុងកូវ៉ែត ប្រទេសកូវ៉ែត។

rn
 
rn
ក្នុងវគ្គទី១ ក្រុមបាល់ទាត់ក្នុងសាលអ៊ីរ៉ង់ បើកការនាំមុខស៊ាំម៉ូរ៉ៃ ជប៉ុន ១០ នៅនាទី១៥ ដោយខ្សែបម្រើ Ahmadabbasi។ មិនយូរប៉ុន្មាន ស៊ាំម៉ូរ៉ៃ តដៃវិញបានគ្រាប់ស្មើ ១-១ ដោយខ្សែបម្រើ Shimizu នៅនាទី១៦។ ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធជប៉ុន Oliveira ស៊ុតបញ្ចូល១គ្រាប់បើកទំព័រនាំមុខសារជាថ្មីទៅលើក្រុមអ៊ីរ៉ង់ ២-១ នៅនាទី២៧។
rn
 
rn
អ្វីដែលអស្ចារ្យនោះគឺនៅនាទី៤០ អ៊ីរ៉ង់ តាមបានស្មើ ២-២ សម្រេចទីបានដោយខ្សែបម្រើ Javan ។ ការរំពឹងរបស់ក្រុមអ៊ីរ៉ង ត្រូវបានខកចិត្តជាថ្មីម្តងទៀតបន្ទាប់ពីការវាយបកលឿនពីក្រុមជប៉ុន រហូតបង្ករឱ្យបាល់ចូលទីខ្លួនឯងក្នុងនាទី៤០ ដោយខ្សែបម្រើ Ahmadabbasi។ បញ្ចប់ការប្រកួត ជប៉ុន ឈ្នះអ៊ីរ៉ង់ ក្នុងលទ្ធផល ៣-២។
rn
 
rn
ចំណែកក្រុមថៃវិញ ខកបំណងក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រដោយភ្លាត់ចាញ់ អ៊ូសបេគីស្ថាន យ៉ាងធ្ងន់ធ្ងរដោយលទ្ធផល ៨-២។ គ្រាប់បាល់របស់អ៊ូសបេគីស្ថាន រកបានដោយខ្សែប្រយុទ្ធ Repiev សម្រេចទីបាន២គ្រាប់ពោលនៅនាទី២ និងនាទី២៦, ខ្សែការពារ Choriev(នាទី៧), ខ្សែបម្រើTulkinov(នាទី១៤), ខ្សែប្រយុទ្ធNishinov(នាទី១៦), ខ្សែបម្រើJuraev(នាទី២២), ខ្សែការពារ A.Rakhmatov(នាទី២៣) និងខ្សែប្រយុទ្ធ Khamroev(នាទី៣១)។ ចំណែកថៃ ២គ្រាប់ធ្វើបានដោយខ្សែបម្រើWingwon នៅនាទី២ និងខ្សែការពារ Worasakនៅនាទី២៧៕
rn
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com