ជាតិ
លោក កែវ ចិត្រ លើកកេរ្តិ៍ឈ្មោះស្ករត្នោតខ្មែរ ដោយប្រមូលទិញស្ករត្នោតសុទ្ធពីសហគមន៍
14, Oct 2022 , 8:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ លោក កែវ ចិត្រ ជាម្ចាស់សហគ្រាសត្នោតមាស កំពុងផ្គត់ផ្គង់ស្ករត្នោតលើទីផ្សារកម្ពុជាប្រមាណ ៤០តោនក្នុងមួយឆ្នាំ។ ស្ករត្នោតទាំងនោះលោកបានប្រមូលទិញពីកសិករ។



ក្នុងសហគមន៍ស្ករត្នោតកំពង់ស្ពឺ, សហគមន៍ស្ករត្នោតកំពង់ធំ និងសហគមន៍ស្ករត្នោតពោធិ៍សាត់។ លោកបានចាប់ផ្ដើមអាជីវកម្ម​លក់ស្ករត្នោត នៅឆ្នាំ២០១៤។ ដើមចមនៃការលក់ស្ករត្នោតនេះ លោក កែវ ចិត្រ មានបំណងលើកស្ទួយស្ករត្នោតខ្មែរ ឱ្យមានឈ្មោះនៅតាមផ្សារទំនើប និងផ្សារនានាក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកក៏ចង់ឱ្យប្រជាជនខ្មែរជឿទុកចិត្តលើគុណភាពស្ករត្នោតខ្មែរឡើងវិញ ព្រោះប្រជាជនមួយចំនួនមិនហ៊ានបរិភោគស្ករត្នោត ដោយសារបារម្ភពីការដាក់ថ្នាំ។ ក្រោយដំណើរការសហគ្រាសជាង ៨ឆ្នាំ លោក​ កែវ ចិត្រ បានជួយលើកស្ទួយកសិករជាង ២០០នាក់នៅខេត្តកំពង់ធំ កំពង់ស្ពឺ និងពោធិ៍សាត់៕

សូមអញ្ជើញលោក អ្នកនាង កញ្ញា ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក កែវ ចិត្រ ម្ចាស់សហគ្រាសត្នោតមាស ដូចតទៅ៖ 
 



លោក កែវ ចិត្រ ជាម្ចាស់សហគ្រាសត្នោតមាស




 

Tag:
 ThmeyThmey25
  សម្ភាស
  វីដេអូ
  ស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com