ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​លាក​សួត​អាច​នឹមាន​សញ្ញា​អស់ទាំង​នេះ
16, Oct 2022 , 6:59 am        
រូបភាព
រោគសញ្ញា​របស់​ជំងឺ​រលាក​សួត​អាច​នឹង​ប្រែប្រួល​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ អាស្រ័យ​តាម​កត្តា​ជាច្រើន​ដូចជា ប្រភេទ​មេរោគ អាយុ និង​សុខភាព​ទូទៅ​។ រោគសញ្ញា​តិចតួច​អាច​ស្រដៀង​គ្នា​នឹង​អ្នកមាន​ជំងឺ​ផ្តាសាយ​ដែរ ប៉ុន្តែ​យូរ​ជាង​។

 
​រោគសញ្ញា​ដែល​អាច​គិត​ដល់​ថា​អ្នក​មាន​ជំងឺ​រលាក​សួត​នោះ​មានដូចជា​៖
 
•​    ​បែក​ញើស ក្តៅខ្លួន និង​គ្រុនញាក់​
•​    ​ក្អកមាន​ស្លេស​
•​    ​ឈឺទ្រូង​ពេល​ដកដង្ហើម ឬ​ក្អក​
•​    ​ពិបាក​ដកដង្ហើម​
•​    ​អស់កម្លាំង​
•​    ​ចង្អោ​រ ក្អួត ឬ​រាក​
 
​ចំពោះ​ទារក​ទើប​នឹង​កើត​មិន​អាច​បង្ហាញ​ជា​សញ្ញា​អ្វី​ទាំងអស់​។ ឬ​ពួក​គេ​អាច​នឹង​ក្អួត ក្តៅខ្លួន និង​ក្អក គេង​មិនកើត និង​អស់កម្លាំង ឬ​ពិបាក​ដកដង្ហើម និង​ញ៉ាំ​អាហារ​។
 
​អ្នក​ដែល​មាន​អាយុ​ច្រើនជាង ៦៥​ឆ្នាំ និង​មាន​សុខភាព​មិនល្អ ឬ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ប្រហែលជា​មាន​សីតុណ្ហភាព​ទាប​ជាង​ធម្មតា​វិញ​។ ចំពោះ​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​រលាក​សួត ពេលខ្លះ​អាច​នឹង​មាន​ការប្រែប្រួល​ខាង​ផ្លូវចិត្ត​ភ្លាមៗ​។
 
​ពេល​ដែល​គួរ​ជួប​គ្រូពេទ្យ​
​ចូរ​ទាក់ទង​គ្រូពេទ្យ​បើសិនជា​អ្នក​មាន​បញ្ហា​ពិបាក​ដកដង្ហើម ឈឺ​ទ្រូង ក្តៅខ្លួន ៣៩​អង្សា​ឡើងទៅ ឬ​ក្អក​ជាប់ ជាពិសេស​ក្អកមាន​ធ្លាក់​ខ្ទុះ​ចេញ​តែ​ម្តង​។
​វា​ពិត​ជា​សំខាន់​ណាស់​ដែល​មនុស្ស​ដែល​ប្រឈម​មុខ​ខ្ពស់​ខាងក្រោម​នេះ​ត្រូវ​ជួប​គ្រូពេទ្យ​ពិនិត្យ​៖
 
•​    ​ក្មេង​អាយុ​តិចជាង ២​ឆ្នាំ ហើយ​មាន​រោគសញ្ញា​
•​    ​មនុស្ស​ចាស់​អាយុ​ច្រើនជាង ៦៥​ឆ្នាំ​
•​    ​អ្នក​មាន​ជំងឺ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
•​    ​កំពុងតែ​ព្យាបាល​ជំងឺមហារីក ឬ​ប្រើ​ថ្នាំ​ដើម្បី​ទប់​ប្រព័ន្ធ​ភាព​ស៊ាំ​
 
​សម្រាប់​មនុស្ស​ចាស់ និង​អ្នក​ជំងឺខ្សោយបេះដូង ឬ​អ្នក​មាន​បញ្ហា​សួត​រ៉ាំរ៉ៃ​មួយចំនួន ជំងឺ​រលាក​សួត​អាច​ក្លាយទៅជា​ជំងឺ​គម្រាម​គំហែង​ដល់​អាយុជីវិត​ពួកគេ​បាន​យ៉ាង​លឿន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com