ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អង្គុយ​យូរពេក អាច​កើតមាន​ហានិភ័យ​អ្វីខ្លះ​?
17, Oct 2022 , 6:59 am        
រូបភាព
​ការស្រាវជ្រាវ​មួយ​បានបង្ហាញ​ថា ការ​អង្គុយ​យូរពេក អាច​កើត​មាន​បញ្ហា​សុខភាព​មួយចំនួន រួមមាន ការ​ធាត់ និង​វិបត្តិ​មេ​តា​ប៉ូលីស ដែល​ជា​ចង្កោម​នៃ​រោគ​សញ្ញា​មួយចំនួន​ដូចជា សម្ពាធ​ឈាម​កើនឡើង ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ខ្លាញ់​នៅ​ជុំវិញ​ចង្កេះ និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​មិនធម្មតា​។

 
​ការ​អង្គុយ​យូរពេក ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការស្លាប់ ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង និង​មហារីក​ផងដែរ​។​ ​ការស្រាវជ្រាវ​មួយ ទៅលើ​ក្រុម​មនុស្ស​ពេញវ័យ ដែល​ចំណាយ​ពេល​តិចជាង ២ ម៉ោង​ក្នុង​មួយថ្ងៃ នៅមុខ​ទូរទស្សន៍ ឬ​ការកម្សាន្ត ជាមួយនឹង​ក្រុម​មនុស្ស ដែល​បាន​ចំនាយ​ពេល​ច្រើន​ជាង ៤ ម៉ោង​ក្នុង​មួយថ្ងៃ  ​បានបង្ហាញ​ថា ៖
 
•​    ​ជិត ៥០ ភាគរយ បាន​កើនឡើង​ហានិភ័យ នៃ​ការស្លាប់​ពី​មូលហេតុ​នានា​
•​    ​១២៥ ភាគរយ បាន​កើនឡើង​ហានិភ័យ នៃ​ការកើតមាន​ជំងឺ​សរសៃឈាម​បេះដូង ដូចជា ឈឺ​ទ្រូង ​ឬ​ជំងឺ​គាំងបេះដូង​
•​    ​ការកើនឡើង​ហានិភ័យ​នេះ គឺ​មាន​ភាព​ដាច់ដោយឡែក ពី​កត្តា​ហានិភ័យ​ធម្មតា នៃ​ជំងឺ​សរសៃឈាម​បេះដូង ដូចជា ការជក់បារី ឬ​សម្ពាធ​ឈាម​ខ្ពស់​
•​    ​បញ្ហា គឺ​មិនមែន​តែ​ការ​អង្គុយ​នៅ​មុខ​ទូរទស្សន៍​ប៉ុណ្ណោះ​ទេ គឺ​រាល់​ការ​អង្គុយ​នៅ​តុ​នៅ​កន្លែងធ្វើការ ឬ​នៅ​លើ​យានជំនិះ​។ ការ​ចំណាយពេល ២ ទៅ ៣ ម៉ោង​ក្នុង​មួយ​សប្តាហ៍ នៅ​កន្លែង​ហាត់ប្រាណ ឬ​ការចូលរួម​សកម្មភាព​ជា​មធ្យម ឬ​កម្រិត​ធ្ងន់ មិន​បាន​ចោត​ជា​បញ្ហា​នោះ​ទេ​។​
 
​ដំណោះស្រាយ ដើម្បី​បន្ថយ​ហានិភ័យ នៃ​ការ​អង្គុយ​យូរពេក​នោះ គឺជា​ការ​អង្គុយ​តិច និង​ការធ្វើ​ចលនា​បាន​ច្រើន​។ អ្នក​ត្រូវ​ចាប់ផ្តើម​ឈរ ឲ្យបាន​ច្រើន​ជាង​អង្គុយ នៅពេល​ដែល​អ្នក​អាចធ្វើ​បាន​។​
 
​ឧទាហរណ៍ ៖
 
•​    ​ឈរ​នៅ​ខណៈពេល​និយាយ​ទូរស័ព្ទ
•​    ​ប្រសិនបើ​អ្នក​ត្រូវ​អង្គុយ​ធ្វើការ នៅក្នុង​រយៈពេល​យូរ អ្នក​ត្រូវ​ព្យាយាម​ឈរ ឬ​កែច្នៃ​តុ​ឱ្យបាន​ខ្ពស់​
•​    ​ការដើរ​ជួបជុំ​ជាមួយ​មិត្ត​រួម​ការងារ ជាជាង​ការប្រមូលផ្តុំ​នៅក្នុង​បន្ទប់​ប្រជុំ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com