ជាតិ
ខេត្តពោធិ៍សាត់ទទួលបានទេសចរជាង ៦ពាន់នាក់ក្នុងពិព័រណ៍ផលិតផលខ្មែរ
16, Oct 2022 , 3:29 pm        
រូបភាព
២យប់ ខេត្តពោធិ៍សាត់ទទួលបានទេសចរជាង ៦ពាន់នាក់ក្នុងពិព័រណ៍ផលិតផលខ្មែរ (រូបភាព៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់)
២យប់ ខេត្តពោធិ៍សាត់ទទួលបានទេសចរជាង ៦ពាន់នាក់ក្នុងពិព័រណ៍ផលិតផលខ្មែរ (រូបភាព៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់)
ភ្នំពេញ៖ ការតាំងពិព័រណ៍ផលិតផលខ្មែរ រយៈពេល ២យប់ថ្ងៃទី១៤-១៥ ខែតុលាខេត្តពោធិ៍សាត់មានទេសចរជាង៦ពាន់នាក់ទៅកម្សាន្ត។ នេះបើតាមការបញ្ជាក់ របស់លោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ ដែលរំពឹងថាពិធីបុណ្យទូកក្នុងខេត្ត នឹងមានភ្ញៀវចូលរួមច្រើនដូចការតាំងពិព័រណ៍ដែរ។



ខេត្តពោធិ៍សាត់ រៀបចំពិធីប្រណាំងទូក«ង» ខ្នាតអន្តរជាតិលើកទី៣ ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ដោយមានចំនួនទូកចំនួន២៦ទូក ស្មើនឹង១៣គូរ។ ការប្រណាំងទូកនេះ ធ្វើឡើងនៅវេទិកាអុំទូក រ៉បផ្លូវលេខ១០១ ជាប់ដងស្ទឹងពោធិ៍សាត់។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានរៀបចំនូវការតាំងពិព័រណ៍សមិទ្ធផលភូមិមួយ​ផលិតផលមួយ របស់បណ្តាក្រុង ស្រុក  ការប្រគុំតន្រ្តី ការបង្ហាញទស្សីយភាពសិល្បៈ​និងការបាញ់កាំជ្រួចរយៈពេល ៣បីផងដែរ។


រូបភាពពីមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
 
លោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ រយៈពេល ២យប់ ទេសចរប្រមាណជាង ៦ពាន់នាក់ បានមកកម្សាន្តក្នុងការតាំងពិព័រណ៍ផលិតផលខ្មែររាប់សិបស្តង់។ អភិបាលរងរូបនេះ បញ្ជាក់ថា៖ «យើងមិនទាន់ហ៊ានរំពឹងឡើយ ប៉ុន្តែយើងនឹងពិនិត្យមើលនៅថ្ងៃអុំទូក នៃថ្ងៃទី១នេះសិន ទើបអាចសម្រេចបានថាមានភ្ញៀវមកលេងប៉ុន្មាននាក់។ ប៉ុន្តែខ្ញុំ រំពឹងថាភ្ញៀវអាចនឹងមកច្រើន គ្រាន់តែមិនអាចស្មានពីចំនួនទេសចរបាន»។
 
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី៨-៩ ខែតុលា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៣៧ម៉ឺននាក់ ដោយទេសចរបរទេសផ្ទៃមានប្រមាណ ២ម៉ឺននាក់។ ក្នុងនោះ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរចំនួន ៧៨៧៩នាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុងមានចំនួន ៧នាក់ផងដែរ៕
 

 រូបភាពពីមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់

Tag:
 ThmeyThmey
  ខេត្តពោធិ៍សាត់
  លោក​ សាយ សុជាតិ
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com