ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​ព្រូនសំប៉ែត ច្រើន​កើត​លើ​នរណា​ខ្លះ​?
18, Oct 2022 , 6:59 am        
រូបភាព
ជំងឺ​ព្រូនសំប៉ែត បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ ឬ​ទឹក ដែល​មាន​ពង​ព្រូនសំប៉ែត ឬ​ដង្កូវ​ព្រូន​នេះ​។ បើសិន​ជា​អ្នក​ញ៉ាំ​អាហារ​ដែល​មាន​ពង​ព្រូ​ន វា​នឹង​រាលដាល​ទៅ​ក្នុង​ពោះវៀន និង​បង្កើតបាន​ទៅ​ជា​គីស​ដង្កូវ (Larval Cyst) ក្នុង​រាងកាយ និង​សរីរាង្គ​ផ្សេងៗ​។ បើសិន​ជា​អ្នក​ញ៉ាំ​ដង្កូវ​ព្រូន​តែ​ម្តងនោះ វា​នឹង​ទៅ​ជា​ព្រូនសំប៉ែត​ពេញវ័យ​ក្នុង​ពោះវៀន​។

 
​ព្រូនសំប៉ែត​ពេញវ័យ គឺ​មាន​ក្បាល ក និង​ផ្នែក​កង់ៗ​របស់​វា​។ នៅ​ពេល​អ្នក​ឆ្លង​ជំងឺ​ព្រូនសំប៉ែត​ក្នុង​ពោះវៀន ក្បាល​ព្រូន​មួយ​នេះ នឹង​ស្អិត​ជាប់​នឹង​ជញ្ជាំង​ពោះវៀន ហើយ​កង់ៗ​របស់​វា​លូតលាស់ និង​បញ្ចេញ​ពង​។ ដង្កូវ​ព្រូនសំប៉ែត​ពេញវ័យ អាច​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ៣០ ឆ្នាំ​។ ការ​មាន​ជំងឺ​ព្រូន​សំ​ប៉ែន ច្រើន​តែ​មាន​លក្ខណៈ​ស្រាល ប៉ុន្តែ ចំពោះ​ការបង្ក​រោគ​ដែល​កើត​លើ​សរីរាង្គ​វិញ អាច​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។
 
​កត្តា​ដែល​អាច​ធ្វើឲ្យ​អ្នក ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការបង្ក​រោគ ដោយ​ព្រូនសំប៉ែត​នោះ មានដូចជា ៖
•​    ​កង្វះ​អនាម័យ​
•​    ​រស់នៅ​កន្លែង​ដែល​ប៉ះពាល់​នឹង​លាមក​សត្វ និង​មនុស្ស​
•​    ​ធ្វើដំណើរ​ទៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​
•​    ​ញ៉ាំ​សាច់សត្វ​ដែល​ឆៅ ឬ​មិន​បាន​ចម្អិន​ល្អ​
•​    ​រស់នៅ​ក្នុង​តំបន់​មាន​ជំងឺ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com