កីឡាជាតិ
ជាតិ
បាល់ទះ៖ ស្នងការ ន.ប ខេត្តបាត់ដំបង ជួបរដ្ឋបាលរាជធានីភ្នំពេញ មុនជំនួបរដ្ឋបាលខេត្តព្រះសីហនុ ទល់កងពលធំអន្តរាគមន៍លេខ៣
18, Oct 2022 , 3:29 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣(ក្រហម)ទ់នឹងក្រុមកូននាគឧត្តរ(ពណ៌ផ្ទៃមេឃ) នាពេលកន្លងទៅ។ រូបពី VFC
ការប្រកួតរវាងក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣(ក្រហម)ទ់នឹងក្រុមកូននាគឧត្តរ(ពណ៌ផ្ទៃមេឃ) នាពេលកន្លងទៅ។ រូបពី VFC
ដោយ:
ក្រុមបាល់ទះស្នងការនគរបាលខេត្តបាត់ដំបង នឹងត្រូវប្រកួតជាមួយក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ក្នុងពូលA មុនជំនួបពូលC រវាងក្រុមបាល់ទះរដ្ឋបាលខេត្តព្រះសីហនុ តតាំងកងពលធំអន្តរាគមន៍លេខ៣ ក្នុងវគ្គវិលជុំជម្រុះក្នុងពូល នៃពានរង្វាន់កីឡាបាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ ថ្ងៃទី១៨ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។

 
ក្រុមបាល់ទះស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានអញ្ជើញឱ្យចូលរួមប្រកួតក្នុងពានរង្វាន់នេះ ដោយគេត្រូវប្រកួតទល់នឹងក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ដែលជាក្រុមជាប់មកពីការប្រកួតពានរង្វាន់សម្តេច ស ខេង។ រដ្ឋបាលរាជធានីភ្នំពេញ ប្រកួតដំបូងរបស់គេក្នុងពូលA ចាញ់សមាគមបាល់ទះវិសាខា ដោយលទ្ធផល ៣-០សិត(២៥-២២,២៥-២៣,២៥-១៤)។
 
ចំណែកក្រុមបាល់ទះរដ្ឋបាលខេត្តព្រះសីហនុ ត្រូវតទល់ជាមួយក្រុមកងពលធំអន្តរាគមន៍លេខ៣ក្នុងជំនួបពូលC។ កងពលធំអន្តរាគមន៍លេខ៣ ជាក្រុមដែលជាប់មកពីពានរង្វាន់សម្តេច ស ខេង បច្ចុប្បន្នមាន៣ពិន្ទុ ក្រោយយកឈ្នះក្រុមបាល់ទះកូននាគឧត្តរដោយលទ្ធផល ៣-០ សិត(២៥-០៩,២៥-១៥,២៥-១៦)។
 
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ហ៊ុន សែន ឆ្នាំ២០២២ មាន១១ក្រុមចូលរួម និងបែងចែកជា៤ពូល(A-B-C-D)។ ការប្រកួតនឹងធ្វើការជម្រុះតាមពូលនីមួយៗរហូតរកឃើញ៨ក្រុមចុងក្រោយ និងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-៣០ ខែតុលា នៅ ទីលានបាល់ទះក្នុងសាលព្រីនស៍៕
 
 

Tag:
 កីឡាបាល់ទះ
 ពានសម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com