កីឡាជាតិ
ជាតិ
បាល់ទះមិត្តភាពអន្តរជាតិ៖ ជម្រើសជាតិកម្ពុជា ស្វាគមន៍ក្រុមគុយបាអាយុក្រោម២១ឆ្នាំ
18, Oct 2022 , 6:59 pm        
រូបភាព
ក្រុមបាល់ទះគុយបាអាយុក្រោម ២១ឆ្នាំ ត្រៀមប្រកួតជាមួយ ជម្រើសជាតិកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ រូបពី អាំង សិរីពិសិដ្ឋ
ក្រុមបាល់ទះគុយបាអាយុក្រោម ២១ឆ្នាំ ត្រៀមប្រកួតជាមួយ ជម្រើសជាតិកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ រូបពី អាំង សិរីពិសិដ្ឋ
ដោយ:
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា នឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិគុយបា អាយុក្រោម២១ឆ្នាំ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី២០ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។ ជំនួបមិត្តភាពនេះ ដើម្បីតេស្តសមត្ថភាពកីឡាករកម្ពុជា ដើម្បីត្រៀមដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣។

 
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានកំណត់គោលដៅយុទ្ធសាស្រ្តក្នុងការប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ 
បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិសង្ហបុរី ២-១ សិត(២៥-២១,២២-២៥,២៧-២៥) កាលពីថ្ងៃទី១៥ ខែតុលា ជំនួបទល់នឹងគុយបា នេះជាការប្រកួតមិត្តភាពអន្តរជាតិលើកទី២ ហើយសម្រាប់ជម្រើសជាតិកម្ពុជា។
 
ក្រោយប្រកួតឈ្នះសិង្ហបុរី លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មើលឃើញភាពរីកចម្រើនរបស់កីឡាករកម្ពុជា មានការវិវឌ្ឍន៍ខ្លួនបានលឿនក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិគុយបា។ ដើម្បីបន្តការបង្កើនសមត្ថភាពបន្ថែមទៀតសហព័ន្ធនឹងបន្តខ្នះខ្នែងស្វែងរកការប្រកួតមិត្តភាពនៅក្រៅប្រទេសផងដែរ មុនដំណើរមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣៕
 

Tag:
 កីឡាបាល់ទះ
 មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com