កីឡាជាតិ
ជាតិ
វាយកូនបាល់៖ជម្រើសជាតិកម្ពុជា យកឈ្នះប៊ូតាន ក្នុងលទ្ធផល ៣-០ សិត
18, Oct 2022 , 6:19 pm        
រូបភាព
កីឡាករវាយកូនបាល់កម្ពុជា ក្រូសលីន ម៉ាធីវដាវីត(មួកខ្មៅ) នាការប្រកួតឈ្នះកីឡាករប៊ូតាន Tenzin Singye Do(មួកស)។ រូបពី Tennis Cambodia
កីឡាករវាយកូនបាល់កម្ពុជា ក្រូសលីន ម៉ាធីវដាវីត(មួកខ្មៅ) នាការប្រកួតឈ្នះកីឡាករប៊ូតាន Tenzin Singye Do(មួកស)។ រូបពី Tennis Cambodia
ដោយ:
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានយកឈ្នះប៊ូតាន ក្នុងលទ្ធផល ៣-០ សិត នាជំនួបបើកឆាកដំបូងក្នុងពូលA នៃពានរង្វាន់ Davis’s Cup 2022 កាលពីថ្ងៃទី១៧ ខែតុលា នៅក្នុងទីក្រុង ISA Town ប្រទេសបារ៉ែន។

 
​​​កីឡាករកូនកាត់ខ្មែរ-អាម៉េរិក ក្រូសលីន ម៉ាធីវដាវីត បានយកឈ្នះ កីឡាករប៊ូតាន Tenzin Singye Do ដោយពិន្ទុប្រកៀកប្រកិតគ្នាក្នុងសិតទី១ ដោយលទ្ធផល ៧-៦ និងនៅសិតទី២ បន្តឈ្នះទៀតដោយពិន្ទុ ៦-៣។
 
ចំណែកកីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Tenzin Wangchuk ទាំង២សិត ពោលក្នុងសិតទី១ បញ្ចប់ដោយពិន្ទុឈ្នះដាច់ ៦-០ និងចូលដល់សិតទី២ កេន្នី បន្តឈ្នះ Wangchuk ដោយពិន្ទុ ៦-០។  រីឯការប្រកួតនៅលើវិញ្ញាសាវាយគូមានកីឡាករ ឡុង សំនៀង និងទេព ធី ម៉ូធី ដោយក្នុងសិតទី១ កម្ពុជា បានយកឈ្នះលើក្រុមប៊ូតាន ៦-០ និងសិតទី២ បន្តឈ្នះដោយពិន្ទុ ២-០។ 
 
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Davis’s Cup 2022 កម្ពុជាបានបញ្ជូនកីឡាករ៥រូប និងគ្រូបង្វឹក គ្រូជំនួយ សរុប៩រូប។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៧-២២ ខែតុលា ដែលមានក្រុមចំនួន១៦ ចូលរួមប្រកួតប្រជែង ក្នុងនោះដែរកម្ពុជា ឈរពូលA រួមមាន តួកម៉េនីស្ថាន, ប៊ូតាន និងម៉ុងហ្គោលី៕ 
 

Tag:
 កីឡាវាយកូនបាល់
 Davis’s Cup
© រក្សាសិទ្ធិដោយ thmeythmey.com