ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​អាហារ​ពេលព្រឹក​
20, Oct 2022 , 6:59 am        
រូបភាព
 នៅ​អាហា​រទាំង​៣​ពេល អាហារ​ពេលព្រឹក​ជា​អាហារ​ដំបូង ក៏​ជា​អាហារ​ដែល​សំខាន់​ជាង​គេ​ដែរ ប៉ុន្តែ​អ្នកខ្លះ​បែរជា​មិន​បរិភោគ​ទៅវិញ​ដោយសារ​តែ​ចង់​រក្សា​រូបរាង​ស្គម​របស់ខ្លួន ដូចនេះ​តើ​អ្នក​ដឹង​ទេ​ថា អាហារ​ពេលព្រឹក​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​? ក្រោយពេល​ដែល​អ្នកដឹង អ្នក​គួរតែ​បរិភោគ​វា​ឲ្យបាន​ទៀងទាត់​។​

 
​សុខភាព​ល្អ​
​នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេលព្រឹក វា​នឹង​ជួយ​អ្នកឲ្យមាន​កម្លាំង​ធ្វើ​ការពេញ​មួយថ្ងៃ ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​សារពាង្គកាយ​អ្នកស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់​ទៀតផង​។​
ការពារ​មិន​ឲ្យ​អ្នក​បរិភោគ​ច្រើន និង​ធាត់​
​នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេលព្រឹក វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បានយូរ ដូចនេះ​អ្នក​នឹង​មិន​បរិភោគ​អាហារ​ច្រើន​ឡើយ​នៅ​អាហារ​ថ្ងៃត្រង់ ប៉ុន្តែ​បើ​អ្នក​មិន​បរិភោគ​ទេ នោះ​អ្នក​នឹងមាន​អារម្មណ៍​ឃ្លាន​ខ្លាំង ដូចនេះ​អ្នកនឹង​រក​អាហារ​ជាច្រើន​មក​បរិភោគ​ដើម្បី​បំពេញ​ក្រពះ​អ្នក​ឲ្យ​ឆ្អែត ដូចនេះ​វា​នឹង​ធ្វើឲ្យ​អ្នក​ធាត់​កាន់តែ​ឆាប់​។​
អារម្មណ៍​មូល​
​នៅ​ពេល​ព្រឹក​ក្រោយពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេលព្រឹក​រួច អ្នកនឹង​សង្កេតឃើញថា​អ្នក​នឹង​មាន​អារម្មណ៍​មូល ហើយ​ឆាប់​ចាប់បាន​ពាក្យ​សម្តី​របស់​អ្នកដទៃ​ណាស់ ជាពិសេស​នៅ​កន្លែងធ្វើការ អ្នក​នឹង​មាន​អារម្មណ៍​មូល​ក្នុង​ការ​ធ្វើកា​របើ​អ្នក​បរិភោគ​អាហារ​ពេលព្រឹក​។​
បង្កើន​ប្រពន្ធ័​ការពាររាងកាយ​អ្នក​
​នៅក្រោយពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេលព្រឹក​ជា​រៀង​រាល់ថ្ងៃ អ្នកនឹង​សង្កេតឃើញថា អ្នក​មិន​សូវ​កើត​ជំងឺ​ផ្សេងៗ​ឡើយ ជាពិសេស​ជំងឺ​ផ្តាសាយ ព្រោះ​ប្រពន្ធ័​ការពាររាងកាយ​អ្នក​រឹងមាំ ជា​ហេតុ​ដែល​អាច​ការពា​រ​រាងកាយ​អ្នក​បាន​ល្អ​ណាស់ ដូចនេះ​អ្នក​នឹងមិន​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ឡើយ​។​
មាន​កម្លាំង​
​នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេលព្រឹក អ្នកនឹង​សង្កេតឃើញថា​អ្នក​មាន​កម្លាំង​ខ្លាំង​ជាង​មុន ហើយ​មិន​សូវ​ហត់​ទេ​នៅពេល​ដែល​ធ្វើ​ការងារ​ច្រើន ហើយ​ថែមទាំង​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្រស់ស្រាយ​ទៀតផង​ក្នុង​ការបំពេញ​ការងារ​ផ្សេងៗ​។​
បញ្ចុះ​កាឡូរី​
​វា​នឹង​ជួយ​បញ្ចុះ​កា​ឡូរី និង​អាស៊ីត​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​ក្រោយពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេល​ព្រឹក​បាន​ទៀត​ទាត់ នោះ​អ្នក​នឹង​មិន​អាច​ប្រឈមមុខ​នឹង​ជំងឺ​ស្ទះ​សរសៃឈាម​ទេ ហើយ​ឈាម​អ្នកនឹង​ដើរ​បាន​ស្រួល​ទៀតផង​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

 

© រក្សាសិទ្ធិដោយ thmeythmey.com