ជាតិ
រដ្ឋមន្រ្តីកសិកម្មថ្មី សន្យាដោះស្រាយបញ្ហាទីផ្សារស្រូវអង្ករ ដើម្បីឱ្យកសិករ និងអ្នកផលិត ចំណេញជាងមុន
20, Oct 2022 , 6:07 pm        
រូបភាព
លោក ឌិត ទីណា ចុះទៅចែកស្រូវពូជ ដល់ពលរដ្ឋនៅខេត្តក្រចេះ។ រូបភាពពី ហ្វេសប៊ុក លោក ឌិត ទីណា
លោក ឌិត ទីណា ចុះទៅចែកស្រូវពូជ ដល់ពលរដ្ឋនៅខេត្តក្រចេះ។ រូបភាពពី ហ្វេសប៊ុក លោក ឌិត ទីណា
ភ្នំពេញ៖​ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដោះស្រាយបញ្ហាប្រឈម ហើយរកទីផ្សារអង្ករសម្រាប់កម្ពុជា ដើម្បីឱ្យប្រជាកសិករ និងអ្នកផលិតស្រូវអង្ករ ទទួលបានផលចំណេញ និងកាត់បន្ថយចំណាយ។ នេះបើតាមកិច្ចសម្ភាសរវាងលោក ឌិត ទីណា និងសារព័ត៌មានBTV។

 
ស្ថិតក្នុងដំណើរបេសកម្មលើកទី១ ទៅខេត្តក្រចេះ ​កាលពីថ្ងៃទី១៩ ខែតុលានេះ លោក ឌិត ទីណា លើកឡើងថា បញ្ហាទីផ្សារស្រូវអង្ករនៅកម្ពុជា គឺត្រូវពិនិត្យទៅខ្សែច្រវាក់ផលិតកម្មនីមួយៗ។ អង្ករ គឺជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ។ កាលណា ស្រូវអង្ករឡើងថ្ងៃខ្ពស់ នឹងធ្វើឱ្យតម្លៃបាយថ្លៃផងដែរ។
 
«មិនសំខាន់ថាតើ តម្លៃស្រូវថ្លៃ ឬក៏ថោកនោះទេ អ្វីដែលសំខាន់នោះគឺអ្នកផលិត កសិកររបស់យើងបានចំណេញប៉ុណ្ណា។ ប្រសិនបើយើងកាត់បន្ថយចំណាយ ហើយព្យាយាមចំណូលរបស់ពួកគាត់បានលើសហ្នឹង គឺគ្រប់គ្រាន់»។ នេះជាការបញ្ជាក់របស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម។
 
៣ត្រីមាសឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៩៣២៥តោន ដែលបានកើនឡើង១០ភាគរយ និងទទួលបានចំណូលប្រមាណ២៨៦លានដុល្លារ។ ការនាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩៣២៥តោន ទៅកាន់គោលដៅ៥៥ ប្រទេស។ ក្នុងនោះប្រទេសចំនួន៩ បានគ្រប់ដណ្ដប់ទីផ្សារនាំចេញអង្ករកម្ពុជា ជាង៨២ភាគរយ ដែលរួមមានចិន ៤៤ភាគរយ បារាំង១៤ភាគរយ ម៉ាឡេស៊ី​៥ភាគរយ ហូឡង់៤ភាគរយ អ៊ីតាលី២ភាគរយ ហ្កាប៊ុង២ភាគរយ ព្រុយណេ២ភាគរយ អង់គ្លេស២ភាគរយ និងអាឡឺម៉ង់ ២ភាគរយ៕
 

Tag:
 ThmeyThmey
  ស្រូវអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com