អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសលាលែងចេញពីតំណែងប្រធានបក្សអភិរក្សនិយម
20, Oct 2022 , 8:08 pm        
រូបភាព
លោកស្រី Liz Truss នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព៖ AFP
លោកស្រី Liz Truss នាយករដ្ឋមន្រ្តីអង់គ្លេស។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងប្រធានបក្សអភិរក្សនិយមនៅថ្ងៃទី២០ ខែតុលា ក្រោយកាន់តំណែងបានត្រឹម ៤៥ថ្ងៃប៉ុណ្ណោះ។ ក្រោយការប្រកាសនេះ បក្សអភិរក្សនិយមនឹងរើសមេដឹកនាំបក្សថ្មី ដើម្បីស្នងតំណែងនាយករដ្ឋមន្រ្តីបន្តពីលោកស្រី Truss។



ក្រោយបញ្ចប់តំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុនាពេលកន្លងមក លោកស្រី Liz Truss នាយករដ្ឋមន្រ្តីអង់គ្លេស ត្រូវបានសមាជិកបក្សអភិរក្សនិយមមួយចំនួន បានអំពាវនាវឱ្យចុះចេញពីតំណែង ប៉ុន្តែកាលនោះលោកស្រីបានបដិសេធ។

ទំនងជារងសម្ពាធខ្លាំង លោកស្រី Truss នៅថ្ងៃទី២០ ខែតុលា បានប្រកាសលាលែងតំណែងពីប្រធានបក្សអភិរក្សនិយម។ ចំណែកតំណែងនាយករដ្ឋមន្រ្តី លោកស្រីនៅបន្តកាន់សិន រហូតដល់មេដឹកនាំបក្សថ្មីត្រូវបានជ្រើសរើស។

ការលាលែងពីតំណែងប្រធានបក្សនេះ បានធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងបានរយៈពេលក្តីបំផុតនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នីតិវិធីបោះឆ្នោតរើសប្រធានបក្សអភិរក្សនិយមថ្មី នឹងចាប់ផ្តើមសប្តាហ៍ក្រោយ៕

© រក្សាសិទ្ធិដោយ thmeythmey.com