អន្តរជាតិ
មេទ័ពជើងទឹកអាម៉េរិក៖ អាម៉េរិក​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈ្លានពាន​របស់​ចិន​លើ​តៃវ៉ាន់
21, Oct 2022 , 2:08 pm        
រូបភាព
ឧត្តមនាវី Michael Gilding នាយសេនាធិការកងទ័ពជើងទឹកអាម៉េរិក។ រូបថត AFP
ឧត្តមនាវី Michael Gilding នាយសេនាធិការកងទ័ពជើងទឹកអាម៉េរិក។ រូបថត AFP
មេទ័ពជើងទឹកអាម៉េរិក Michael Gilday នៅថ្ងៃទី១៩ ខែតុលា បានលើកឡើងថា យោធាអាម៉េរិក ត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការឈ្លានពានដែលអាចកើតមានលើកោះតៃវ៉ាន់នៅក្នុងឆ្នាំនេះ ខណៈបានព្រមានពីចេតនាកាន់តែខ្លាំងពីទីក្រុងប៉េកាំងចំពោះការរួបរួមជាតិ។



ឧត្តមនាវី Michael Gilday ជាមន្ត្រីជាន់ខ្ពស់ចុងក្រោយគេនៅទីក្រុងវ៉ាស៊ីនតោន ដែលលើកឡើងពីការព្រួយបារម្ភទាក់ទងលទ្ធភាពកាន់តែខ្ពស់ដែលចិនវាយប្រហារតៃវ៉ាន់។ 
នៅក្នុងការពិភាក្សាជាមួយអ្នកជំនាញនៅថ្ងៃទី១៩ ខែសីហា លោក Michael Gilday ត្រូវបានសាកសួរពីគំនិតរបស់លោកលើការថ្លែងសុន្ទរកថា​សមាជរបស់លោក ស៊ី​ ជិនភីង ។ 
 
«វាមិនមែនគ្រាន់តែជាអ្វីដែលប្រធានាធិបតី ស៊ី និយាយនោះទេ វាគឺជារបៀបដែលប្រជាជនចិនមានអាកប្បកិរិយា និងអ្វីដែលពួកគេធ្វើ»។ លោក Gilday បានប្រាប់ក្រុមប្រឹក្សាអាត្លង់ទិកបែបនេះមុនបន្តថា រយៈពេល២០ឆ្នាំចុងក្រោយនេះ ចិនតែងធ្វើសកម្មភាពមុនពេលដែលខ្លួនបានសន្យា។ លោកក៏បានបន្ថែមថា នៅពេលដែលមានគេនិយាយថា ចិនអាចវាយប្រហារតៃវ៉ាន់នៅឆ្នាំ២០២៧ លោកគិតថា ចិនមានលទ្ធភាពវាយប្រហារតៃវ៉ាន់ក្នុងឆ្នាំ២០២២ ឬ២០២៣​ ខាងមុខនេះ។ 
 
នៅដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លិងខិន ក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំងចង់ដណ្តើមយកកោះតៃវ៉ាន់លឿនជាពេលវេលាដែលបានគិតទុក។ លោកក៏បានបន្ថែមថាចិនបច្ចុប្បន្នខុសគ្នាខ្លាំងពិមុនក្រោមការដឹកនាំរបស់លោក ស៊ី ។ លោកប្លិងខិន ក៏បានព្រមានថា សង្គ្រាម​ណា​មួយដែលផ្ទុះ​លើ​កោះ​តៃវ៉ាន់​នឹង​ធ្វើឱ្យមាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពាណិជ្ជកម្ម​ពិភពលោក​៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com