កីឡាជាតិ
ជាតិ
កីឡាករ មនត្រស ផានសុវណ្ណអារុន ឈ្នះមេដាយសំរឹទ្ធ១ លើប្រភេទកីឡាហែលទឹកនៅថៃ
21, Oct 2022 , 10:24 pm        
រូបភាព
កីឡាករ មនត្រស ផានសុវណ្ណអារុនទទួលបានមេដាយសំរឹទ្ធនៅថៃលើប្រភេទកីឡាហែលទឹក។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
កីឡាករ មនត្រស ផានសុវណ្ណអារុនទទួលបានមេដាយសំរឹទ្ធនៅថៃលើប្រភេទកីឡាហែលទឹក។ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
ដោយ:
កីឡាករ​ហែលទឹក​ជម្រើសជាតិ​កម្ពុជា ​មនត្រស ផានសុវណ្ណអារុន ទទួល​បាន​មេដាយ​សំរឹទ្ធ​១ ក្នុងព្រឹត្តិការណ៍​ប្រកួតកីឡាហែលទឹក​ Thailand Short Course Swimming Championships(TSCSC) កាលពីថ្ងៃទី២១ ខែតុលា នៅប្រទេសថៃ។

 
ការដណ្តើមបានមេដាយសំរឹទ្ធ១ របស់កីឡាករកីឡាហែលទឹកជម្រើសជាតិកម្ពុជា មនត្រស ផានសុវណ្ណអារុន ធ្វើបានលើប្រភេទវិញ្ញាសាហែលសេរី បុរសអាយុក្រោម១៨ឆ្នាំ។ សុវណ្ណអារុន ប្រើពេល ២៤.៩៦ ទទួលបាន៧ពិន្ទុ តាមពីក្រោយកីឡាករនីហ្សេរីយ៉ាម្ចាស់មេដាយប្រាក់ Clinton Opute ដែលប្រើពេល២៤.២៦ មាន៩ពិន្ទុ។
 
ចំណែកម្ចាស់មេដាយមាសកីឡាករថៃ សុរសិទ្ធ ថងដែង ប្រើពេលត្រឹមតែ ២៣.៨៨ មាន១៨ពិន្ទុ។ ការប្រកួតពានរង្វាន់កីឡាហែលទឹក Thailand Short Course Swimming Championships(TSCSC) ចាប់ផ្តើមពីថ្ងៃទី២១-២៣ ខែតុលា៕
 

Tag:
 កីឡាហែលទឹក
 TSCSC)
© រក្សាសិទ្ធិដោយ thmeythmey.com