កីឡាជាតិ
ជាតិ
«ពានរង្វាន់បាល់បោះ TNAOT ៣x៣» នឹងជួយឱ្យកីឡាករត្រៀមខ្លួនល្អក្នុងការប្រកួតស៊ីហ្គេម ២០២៣
22, Oct 2022 , 9:39 pm        
រូបភាព
ពិធីចាប់ឆ្នោតបែងចែកពូលការប្រកួតបាល់បោះត្នោត ៣ទល់៣។
ពិធីចាប់ឆ្នោតបែងចែកពូលការប្រកួតបាល់បោះត្នោត ៣ទល់៣។
ដោយ:
ភ្នំពេញ៖ ការប្រកួត «ពានរង្វាន់បាល់បោះ TNAOT ៣x៣» ធ្វើឡើងក្នុងគោលបំណងជំរុញស្មារតីលើកកម្ពស់កីឡាបាល់បោះ និងត្រៀមខ្លួនក្នុងការឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៩ ខែតុលា នៅទីលានបាល់បោះពហុកីឡដ្ឋានជាតិអូឡាំពិក។

 
លោក តាំង ពីងជាំង(TONY) អគ្គនាយកគ្រប់គ្រងទូទៅនៃសារព័ត៌មានត្នោត កាលពីថ្ងៃទី២១ ខែតុលា ក្នុងកម្មវិធីចាប់ពូលនៃ «ពានរង្វាន់បាល់បោះ TNAOT ៣x៣» បានថ្លែងថា៖ «យុវជនទាំងអស់លេងកីឡាដើម្បីសុខភាពល្អ មិនថាឈ្នះ ឬចាញ់។ វាគ្រាន់តែជាផ្នែកមួយនៃការប្រកួតប៉ុណ្ណោះ។ ហើយខ្ញុំរំពឹងថាកីឡាករគ្រប់រូបគួរតែខិតខំឱ្យអស់ពីសមត្ថភាព និងបន្សល់ទុកនូវអ្វីដែលល្អបំផុតសម្រាប់ទាំងអស់គ្នា»។ 
 
ក្នុង៤ប្រភេទវិញ្ញាសាបានបែងចែកចេញជា ៤ពូល( A, B, C, D)។ ក្រុមទំាង៤ ក្នុងប្រភេទវិញ្ញាសានីមួយៗ នឹងត្រូវប្រកួត៤ជុំសន្សំពិន្ទុជម្រុះតាមពូល។ វិញ្ញាសាកម្រិតមធ្យមសិក្សា អាយុក្រោម១៩ឆ្នាំ ពូលA រួមមាន វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសហ៊ុនសែន ជម្ពូវ័ន, វិទ្យាល័យវត្តកោះ, សាលាអន្តរជាតិ NORTHBRIDE និងសាលាអន្តរជាតិKURMUL។ ពូលB រួមមាន វិទ្យាល័យឬស្សីកែវ, វិទ្យាល័យហ៊ុនសែន តាខ្មៅ, វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ។ ពូលC រួមមាន NEESON CRIPPS, SCIA, សាលាប៊ែលធី និងSOS HERMAN GMEINER។ ពូលD មាន AMERICAN, វិទ្យាល័យជាស៊ីម សាមគ្គី, សាលាសុវណ្ណភូមិ និងវិទ្យាល័យបាក់ទូក។ 
 
វិញ្ញាសាកម្រិតឧត្តមសិក្សាអាយុក្រោម ២៣ឆ្នាំ ពូលA រួមមាន CADT, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច, សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និងវិទ្យាស្ថានស៊ីតិច។ ពូលB មាន វិទ្យាស្ថានអេស៊ីលីដា,សាកលវិទ្យាល័យភូមិន្ទភ្នំពេញ,IFL និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ជាមួយគ្នានោះពូលC មានសាលាអន្តរជាតិPARAGON, សាកលវិទ្យាល័យ វេស្ទើន, សាកលវិទ្យាល័យបណ្តុះបណ្តាល បច្ចេកទេស និងសាលាCAMED។ ពូលD មានសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល, សាកលវិទ្យាល័យ ន័រតុន, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូ និងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ 
 
វិញ្ញាសាមហាជន(Men’s Open) ពូលA មាន AFFINITY, DOLPHIN, OUTLAWS, SOS។  ពូលB HELLO TEAM, EAGLES, GOODTOGO, BRAHMA KOURPREY។ ពូលC  មានក្រុម VORPAL SWORD, THE RAVEN, DRAGON BALL, RAY SISOWATH។ ពូល D មានក្រុម SPARTAN, CMABOYZ, RANGER, SKY TEAM។
 
វិញ្ញាសាមហាជននារី(Women’s Open) ពូលA មានក្រុម PINK PANTHER, KURMUL, សៀមរាបផ្ទះខ្ញុំ, វិទ្យាល័យបាក់ទូក។  ពូលB មានក្រុម ONE DIRECTION, វិទ្យាល័យព្រះស៊ីសុវត្ថិ, ក្លិបអគ្គស្នងការនគរបាលជាតិ, យុវនារីវិទ្យាល័យបាកាន។ ពូល C មានក្រុម សសយក ខេត្តសៀមរាប, ក្រសួងមហាផ្ទៃ, BARRAY, PINK VENOM។ ពូលD មានក្រុម ក្លិបអន្តោរប្រវេសន៍, វិទ្យាល័យជាស៊ីសន្ធរម៉ុក, EAGLES, UNIVERSE៕ 
 
 

Tag:
 កីឡាបាល់បោះ
 លោក តាំង ពីងជាំង
© រក្សាសិទ្ធិដោយ thmeythmey.com