ជាតិ
ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលភាសាជប៉ុនតាមអនឡាញ ដោយឥតគិតថ្លៃ
23, Oct 2022 , 8:19 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលភាសាជប៉ុនកម្រិតដំបូង តាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ។  វគ្គបណ្ដុះបណ្ដាលនេះ នឹងបើកទូទៅសម្រាប់ សិស្សនិស្សិត បុគ្គលិក  មន្ត្រីរាជការ និងសាធារណជនទាំងអស់ ដែលមានបំណងអភិវឌ្ឍន៍សមត្ថភាពបន្ថែម លើជំនាញភាសាជប៉ុន។

 
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ វគ្គបណ្ដុះបណ្ដាលភាសាជប៉ុនកម្រិតដំបូង នឹងបើកឱ្យសាធារណជនឱ្យចូលរៀនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ការបើកវគ្គបណ្ដុះបណ្តាលនេះ ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍។
 
វគ្គបណ្ដុះបណ្ដាលភាសាជប៉ុននេះ នឹងជួយលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ និងអភិវឌ្ឍន៍សមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ បេក្ខជនដែលចាប់អារម្មណ៍ វគ្គបណ្ដុះបណ្តាលនេះ អាចចុះឈ្មោះសិក្សា តាមរយៈគេហទំព័រ https://www.tptd.org ឬតាមលេខទូរស័ព្ទ ០៧៨ ៨៩៩ ៩១៩/០១៥ ៥១១ ១១៦ រៀងរាល់ម៉ោងធ្វើការ៕
 

Tag:
 ThmeyThmey25
 បណ្តុះបណ្តាលភាសាជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com