កីឡាជាតិ
ជាតិ
ពេជ្យ សម្បត្តិ ប្តេជ្ញាយកឈ្នះ ផាត់ថាណា ដើម្បីគ្រងដំណែងខ្សែក្រវាត់ «ខារ៉ាបាវ»
23, Oct 2022 , 10:59 am        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម ពេជ្យ សម្បត្តិ និងបង្គោលខៀវ ផាត់ថាណា នាពេលកន្លងទៅ។ រូប Capture ពីFacebook
ការប្រកួតរវាងបង្គោលក្រហម ពេជ្យ សម្បត្តិ និងបង្គោលខៀវ ផាត់ថាណា នាពេលកន្លងទៅ។ រូប Capture ពីFacebook
ដោយ:
ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរក្របីព្រៃ ពេជ្យ សម្បត្តិ ប្តេជ្ញាយកឈ្នះកីឡាករថៃ ផាត់ថាណា ឱ្យបានដើម្បីគ្រងដំណែងជើងឯកខ្សែក្រវាត់ «ខារ៉ាបាវ» រដូវកាលទី៨។ ការប្រកួតនឹងធ្វើនៅថ្ងៃទី២៣ ខែតុលា នៅសង្វៀនបាយ័ន ចាប់ពីម៉ោង៦ល្ងាចតទៅ។

 
ពេជ្យ សម្បត្តិ ធ្លាប់បានជួបប្រកួតជាមួយកីឡាករថៃ ផាត់ថាណា ចំនួន២លើករួចមកហើយ។ កាលពីពេលថ្មីៗកន្លងទៅ ក្របីព្រៃ ពេជ្យ សម្បត្តិ ឈ្នះ១លើក និងចាញ់១លើក។ សម្បត្តិ ប្រកួតចុងក្រោយផ្តួល កីឡាករ ធន់ ផានិត ឱ្យសន្លប់ក្នុងទឹកទី១។ ចំណែក ផាត់ថាណា ឈ្នះពិន្ទុមិត្តរួមជាតិថៃ កីឡាករខ្ញីចាស់ ទួនប៉េ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ក្របីព្រៃ ប្រកួតចុងក្រោយរបស់គេធ្វើបានល្អច្រើន ការចេញស្នៀតរបស់គេគឺផ្តាច់គូប្រកួតរបស់ខ្លួនឱ្យចប់ត្រឹមទឹក១ និងទឹក២ ខណៈផាត់ថាណា យកបានជ័យជម្នះដោយបញ្ចប់ត្រឹមទឹក៥ ជាហូរហែរ។ សម្បត្តិ ខិតខំហ្វឹកហាត់ឥតឈប់ឈរ ដោយមានមហិច្ឆតាចង់ឈ្នះខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី៨ នេះ។
 
ក្រៅពីគូប្រជែងដំណែងខ្សែក្រវាត់ កីឡាករ ធន់ ផានិត នឹងឡើងសង្វៀនស្វាគមន៍ ទួនប៉េ ដើម្បីប្រជែងដំណែងលេខ៣ បន្ទាប់ពីរូបគេទាំងពីរសុទ្ធតែបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា៕ 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ខ្សែក្រវាត់
© រក្សាសិទ្ធិដោយ thmeythmey.com