ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ សាលាបឋមសិក្សាម៉ារីកូ ជុំគ្រៀល មានសិស្សក្រីក្រដែលទទួលបានអាហារូបករណ៍ចំនួន​​៤២នាក់
23, Oct 2022 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
 ដោយ៖ ឃាង សុវណ្ណនីតា (យុវជនឃុំជុំគ្រៀល)
ស្រុកទឹកឈូ, ខេត្តកំពត៖ សិស្សានុសិស្សចំនួន៤២នាក់ ស្រី៣១នាក់ ចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦ នៅសាលាបឋមសិក្សាម៉ារីកូ ជុំគ្រៀល ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ទទួលបានអាហារូបករណ៍រដ្ឋាភិបាល។ លោក ងាវ ឈីម​នាយកសាលាបឋមសិក្សានេះ បានបញ្ជាក់ថា អាហារូបករណ៍ពីរដ្ឋាភិបាលនេះ ផ្ដល់ជាសាច់ប្រាក់ដល់សិស្សានុសិស្សទាំងនោះក្នុងមួយឆ្នាំ ២៤ម៉ឺន និងបែកចែកជា៣ដំណាក់កាល ដោយមួយវគ្គទទួលបាន៨ម៉ឺនរៀលផងដែរ។ លោកបន្ថែមទៀតថា អាហារូបករណ៍នេះ ផ្ដល់តែសម្រាប់សិស្សដែលមានជីវភាពក្រីក្រលំបាក និងជាជនងាយរងគ្រោះ និងត្រូវឆ្លងកាត់ការវាយតម្លៃ ពីគណៈកម្មាការសាលាផងដែរ។ ក្រៅពីអាហារូបករណ៍ពីរដ្ឋាភិបាល សាលាមួយនេះក៏មានអាហារូបករណ៍ដទៃទៀត ពីអង្គការក្រៅរដ្ឋាភិបាលផងដែរ ដើម្បីជួយសិស្សក្រីក្រ។

 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចទៅ៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ThmeyThmey
  អាហារូបករណ៍
  សាលាបឋមសិក្សាម៉ារីកូ ជុំគ្រៀល
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com