ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានព្រឹទ្ធសភាកម្ពុជា ទៅវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព
24, Oct 2022 , 11:23 am        
រូបភាព
សម្តេច សាយ ឈុំ លើកដៃសំពះពីលើយន្តហោះ ទៅកាន់មន្រ្តី ដែលជូនសម្តេចធ្វើដំណើរទៅវៀតណាម នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
សម្តេច សាយ ឈុំ លើកដៃសំពះពីលើយន្តហោះ ទៅកាន់មន្រ្តី ដែលជូនសម្តេចធ្វើដំណើរទៅវៀតណាម នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
ដូចការគ្រោងទុក សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅវៀតណាម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។ ទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភាកម្ពុជានៅវៀតណាម នឹងប្រព្រឹត្តទៅដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។



សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា៖«ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំង២ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម»។ 
 
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា សម្តេច សាយ ឈុំ នឹងចូលជួបមេដឹកនាំកំពូលៗរបស់វៀតណាម រួមមាន លោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតី លោក វួង ឌិញ ហួ ប្រធានរដ្ឋសភា និងលោក ផាម មិញឈិញ នាយករដ្ឋមន្រ្តី។ 
 
សូមរម្លឹកថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទើបនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២។ ការបំពេញទស្សនកិច្ចរបស់សម្តេច ហេង សំរិន នាពេលនោះ មានគោលបំណងដូចការបំពេញទស្សនកិច្ចរបស់សម្តេច សាយ ឈុំ នាពេលនេះដែរ គឺដើម្បីពង្រឹងចំណងមិត្តភាពជាមួយវៀតណាម៕ 
 

Tag:
 កម្ពុជា-វៀតណាម
  សាយ ឈុ
© រក្សាសិទ្ធិដោយ thmeythmey.com