កីឡាជាតិ
ជាតិ
បាល់ទះ៖វិសាខា ទទួលកងពលធំលេខ៣ មុនខេត្តព្រះសីហនុ តទល់រដ្ឋបាលរាជធានីភ្នំពេញ
24, Oct 2022 , 1:59 pm        
រូបភាព
ការលោតវាយផ្តាច់(គុប) ដោយកីឡាករវិសាខា សៀន ហេង ទៅលើក្រុមបាល់ទះស្នងការនគរបាលខេត្តបាត់ដំបង នាពេលកន្លងទៅ។ រូបពី VFC
ការលោតវាយផ្តាច់(គុប) ដោយកីឡាករវិសាខា សៀន ហេង ទៅលើក្រុមបាល់ទះស្នងការនគរបាលខេត្តបាត់ដំបង នាពេលកន្លងទៅ។ រូបពី VFC
ដោយ:
ម្ចាស់ផ្ទះសមាគមបាល់ទះវិសាខា ត្រូវស្វាគមន៍ភ្ញៀវកងពលធំអន្តរាគមន៍លេខ៣ មុនក្រុមរដ្ឋបាលខេត្តព្រះសីហនុ តទល់ក្រុមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ នៅថ្ងៃទី២៤ ខែតុលា នៅទីលានបាល់ទះក្នុងសាលព្រីនស៍(ម្តុំហ្គ្រេនភ្នំពេញ)។

 
វិសាខា ជាក្រុមខ្លាំងការពារតំណែងជើងឯកពានរង្វាន់បាល់ទះក្នុងសាលសម្តេច ស ខេង ឆ្នាំ២០២២ ដែលបានបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ។ វិសាខា ប្រកួតចុងក្រោយឈ្នះក្រុមបាល់ទះស្នងការនគរបាលខេត្តបាត់ដំបង ៣-០ សិត។ ចំណែកកងពលធំអន្តរាគមន៍លេខ៣ គឺជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ស ខេង ឆ្នាំ២០១៨ ប្រកួតចុងក្រោយគេបានយកចាញ់ក្រុមបាល់ទះរដ្ឋបាលខេត្តព្រះសីហនុ ៣-០ សិត។
 
សម្រាប់ក្រុមទាំងពីរជួបគ្នា១លើកកាលពីឆ្នាំ២០២១ ក្នុងពានរង្វាន់បាល់ទះសម្តេច ស ខេង ដោយវិសាខា ឈ្នះកងពលធំអន្តរាគមន៍លេខ៣ ក្នុងលទ្ធផល ៣-០ សិត។ ចំណែកក្រុមបាល់ទះរដ្ឋបាលខេត្តព្រះសីហនុ ត្រូវជួបរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រជែងយក៣ពិន្ទុសម្រាប់វគ្គ៨ក្រុមចុងក្រោយ។ នេះជាជំនួបដំបូងសម្រាប់ក្រុមទាំងពីរ។ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ឈ្នះស្នងការនគរបាលខេត្តបាត់ដំបង ៣-០ សិត។ រីឯ រដ្ឋបាលរាជខេត្តព្រះសីហនុ ប្រកួតចុងក្រោយឈ្នះ កូននាគឧត្តរ ក្នុងលទ្ធផល ៣-០សិត។
 
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២២ នេះមាន១១ក្រុមចូលរួមប្រកួតប្រជែង ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៥ល្ងាចតទៅ នៅទីលានបាល់ទះក្នុងសាលព្រីនស៍(ម្តុំហ្គ្រេនភ្នំពេញ) ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២៕
 

Tag:
 កីឡាបាល់ទះក្នុងសាល
 ពានសម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com